នាវារបស់ចិនយាមល្បាតនៅតំបន់សមុទ្រមានជំលោះជាមួយជប៉ុន

នាវារបស់ចិនយាមល្បាតនៅតំបន់សមុទ្រមានជំលោះជាមួយជប៉ុន - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុន Yoshihiko Noda(រូបថតៈ Internet)

(VOV)-កម្លាំងការពារឆ្នេរសមុទ្រជប៉ុនឲ្យដឹងថា នាព្រឹកថ្ងៃទី១៤កញ្ញា នាវាល្បាត
របស់ចិនបានឈានចូលតំបន់សមុទ្រជិតជាមួយប្រជុំកោះមានជំលោះ ដែលជប៉ុន
ហៅថា Senkaku និងចិនហៅថា Diaoyu ។ ទីភ្នាក់ងារ Kyodo ជូន តំណឹងថា រដ្ឋាភិបាលជប៉ុនបានបង្កើតការិយាល័យចំណាននៅមជ្ឈមណ្តល ដោះស្រាយ
វិបត្តិចំណុះការិយាល័យនាយករដ្ឋមន្រ្តី និងកម្លំាងសំណាននៅ ស្ថាប័នបូលីស
ជាតិដើម្បីដោះស្រាយបញ្ហាខាងលើ។ នាយករដ្ឋមន្រ្តីជប៉ុន Yoshihiko Noda ប្រ
កាសថា តូក្យូ នឹងអនុវត្តរាល់វិធានការអាចធ្វើបានដើម្បី ធានាសន្តិសុខជំវិញ
ប្រជុំកោះដែលជប៉ុនអះអាងអធិបតេយ្យភាព។ខណៈនោះទីភ្នាក់ងារសាព័ត៌មាន
ស៊ីនហួរបានដកស្រង់សេចក្តីប្រកាសរបស់ក្រសួង ការបរទេសចិនបញ្ជាក់ថា
“នាវាល្បាតចំនួន២បានទៅកាន់តំបន់សមុទ្រជុំវិញ ប្រជុំកោះDiaoyu ដើម្បី
ចាប់ផ្តើមយាមល្បាតនិងអនុវត្តច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ