នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរទៅបំពេញបេសកកម្ម​កិច្ចការបរទេស​ការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន

(VOVWORLD) - នៅប្រទេសកោះហ្វីលីពីន នាវាលេខ 015-Tran Hung Dao និងគណៈប្រតិភូនឹងអញ្ជើញចូលរួមពិធីត្រួតពលនាវាកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ាន (AFR); សមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានលើកទី២ (AMNEX-2); ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ។
នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរទៅបំពេញបេសកកម្ម​កិច្ចការបរទេស​ការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន - ảnh 1នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរទៅបំពេញបេសកកម្មកិច្ចការបរទេសការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន

នាព្រឹកថ្ងៃទី ២៨ មេសា នាវាលេខ ០១៥-Tran Hung Dao ចំណុះកងពលតូចលេខ ១៦២ បានចាកចេញពីកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ជូនគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan អនុប្រធានសេនាធិការតំបន់ទី ៤ យោធា អញ្ជើញទៅបំពេញបេសកកម្មកិច្ចការបរទេសការពារជាតិនៅសិង្ហបុរី និងហ្វីលីពីន។

ក្នុងដំណើរតាមផ្លូវសមុទ្រជាង ៣ ០០០ ម៉ាយល៍ គោលដៅទីមួយគឺ Changi សិង្ហបុរី គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងអញ្ជើញចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃសមយុទ្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ឥណ្ឌា (AIME); សិក្ខាសាលាស្តីពីជំនួយមនុស្សធម៌ និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (HADR); ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ (SMEE); ការតាំងពិព័រណ៍ការពារជាតិ និងនាវាចរណ៍អន្តរជាតិ (IMDEX) ២០២៣។ បន្ទាប់មក ក្នុងការធ្វើដំណើរពីសិង្ហបុរីទៅកាន់ទីក្រុងលូបាង-ហ្វីលីពីននឹងប្រព្រឹត្តិទៅសកម្មភាព សមយុទ្ធ AIME នៅដែនសមុទ្រផងដែរ។

នៅប្រទេសកោះហ្វីលីពីន នាវាលេខ 015-Tran Hung Dao និងគណៈប្រតិភូនឹងអញ្ជើញចូលរួមពិធីត្រួតពលនាវាកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ាន (AFR); សមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានលើកទី២ (AMNEX-2); ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ។

នេះគឺជាសកម្មភាពរបស់កងទ័ពជើងទឹកវៀតណាម ដើម្បីអនុវត្តន៍ការងារសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ ហើយតាមនោះជួយលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងរួមអំពីសន្តិសុខនាវាចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ