នូវែលសេឡង់បំពេញបន្ថែមយុទ្ធសាស្ត្រដើម្បីសន្តិភាពទៅក្នុង កិច្ចសហប្រតិបត្តិការដ៏សំខាន់ជាមួយអាស៊ាន​

(VOVWORLD) -នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូតដើម្បីពិនិត្យនិងផ្លាស់ប្តូរវិធានការនានាដើម្បីជំរុញការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការរវាងអាស៊ាននិងនូវែលសេឡង់។ 
នូវែលសេឡង់បំពេញបន្ថែមយុទ្ធសាស្ត្រដើម្បីសន្តិភាពទៅក្នុង កិច្ចសហប្រតិបត្តិការដ៏សំខាន់ជាមួយអាស៊ាន​ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាថ្ងៃទី ៥ខែកក្កដា តាមក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ានបានឲ្យដឹងថា កិច្ចប្រជុំលើកទី ៧ គណកម្មការសហប្រតិបត្តិការរួមអាស៊ាន -  នូវែលសេឡង់ (ANZJCC) បានប្រព្រឹត្តិទៅនៅ ទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូតដើម្បីពិនិត្យនិងផ្លាស់ប្តូរវិធានការនានាដើម្បីជំរុញការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការរវាងអាស៊ាននិងនូវែលសេឡង់។ ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល ដែលទទួលបានលើគ្រប់វិស័យសហប្រតិបត្តិការដូចជា៖ នយោបាយ - សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌។ នូវែលហ្សេឡង់បានអះអាងថា គោរពទំនាក់ទំនងជាមួយអាស៊ាន ហើយសន្យាគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅតំបន់ និងចូលរួមយ៉ាងសកម្មទៅក្នុងរាល់យន្តការតំបន់ ដែលអាស៊ានដឹកនាំ។ ហេតុដូច្នេះហើយនូវែលសេឡង់បានប្រកាសបំពេញបន្ថែមនូវយុទ្ធសាស្ត្រដើម្បីសន្តិភាព គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមជាមួយយុទ្ធសាស្ត្រអំពីមនុស្ស និងដើម្បីវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ