នូវែលសេឡង់ប្រកាសពីករណីឆ្លងដំបូងបង្អស់នៅក្នុងសហគមន៍ក្រោយរយៈពេល ១០២ ថ្ងៃ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១១ ខែសីហា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ត្រាថាមានមនុស្សជាង ២០.៥ លាននាក់ បានឆ្លងវីរុស SARS-CoV-2 ក្នុងនោះមានអ្នកស្លាប់ជាង ៧៤៤.០០០ នាក់។ ប្រទេសអាមេរិកនៅតែជាប្រទេសដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺកូវីដ១៩។
ប្រទេសនូវែលហ្សេឡង់ មន្ត្រីសុខាភិបាលបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤ ករណីដំបូងនៅក្នុងសហគមន៍ ក្រោយរយៈពេល ១០២ ថ្ងៃ (រូបថត៖ Reurters) |
រីឯនៅអឺរ៉ុបវិញ ប្រទេសអេស្ប៉ាញ បារាំង ឬហូឡង់ បានរកឃើញចំនួនករណីឆ្លងវីរុស Sars-CoV-2 ថ្មីបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីរលកទី២នៃការផ្ទុះ ឡើងជំងឺដ៏ កាចសាហាវនេះក្នុងរដូវស្លឹកឈើជ្រុះនេះផងដែរ។
ទន្ទឹមនឹងនេះដែរ នៅប្រទេសនូវែល ហ្សេឡង់ មន្ត្រីសុខាភិបាលបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤ ករណីដំបូងនៅក្នុងសហគមន៍ ក្រោយ រយៈពេល ១០២ ថ្ងៃ គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយឡើយ។ នៅចំពោះមុខនឹងស្ថានភាពនេះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសដំឡើងកំរិតឆ្លើយតបនឹងជំងឺរាតត្បាតនេះនៅទីក្រុង Auckland ដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ ចាប់ពីថ្ងៃទី ១២ ខែសីហា។ នេះមានន័យថាប្រជាជនរស់នៅទីក្រុង Auckland ទាំងអស់ នឹងត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ខណៈពេលដែលរង្គសាល (Bar) និងអង្គភាពអាជីវកម្មជាច្រើនទៀតនឹងត្រូវបង្ខំឲ្យបិទទ្វារផងដែរ៕