នូវែលសេឡង់វាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់
(VOVWORLD) - ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេសនូវែលសេឡង់ លោក Winston Peters បានបំពេញដំណើរទស្សនកិច្ចការងារ ទៅកាន់ប្រទេសអាស៊ីចំនួន ៤ ដែលក្នុងនោះវៀតណាមជាទីបង្អង់ដំណើរដំបូង (ថ្ងៃទី ៥-៦ ខែមិថុនា)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung ថ្លែងនៅព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅទីក្រុង Auckland កាលពីខែឧសភា ឆ្នាំ២០២៤។ |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Winston Peters ទៅកាន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសនូវែលសេឡង់។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung ដំណើរទស្សនកិច្ចនេះបង្ហាញពីការផ្ដោតសំខាន់ថ្មីក្នុងគោលនយោបាយកិច្ចការ បរទេសរបស់នូវែលសេឡង់ ដោយចាត់ទុកអាស៊ីអាគ្នេយ៍ជាក្រុមដៃគូអាទិភាពជួរមុខ ក្នុងគោលនយោបាយកិច្ចការបរទេស បន្ទាប់ពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេស កោះនៅប៉ាស៊ីហ្វិកខាងត្បូងប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូតបាននិយាយថា អាទិភាព នេះត្រូវបានបញ្ជាក់ជាសាធារណៈច្រើនជាងម្ដងនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយដោយទាំងលោកនាយករដ្ឋមន្ត្រី Christopher Luxon និងលោករដ្ឋមន្ត្រី ការបរទេស Winston Peters។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេស Peters មកវៀតណាមបានធ្វើឡើងត្រឹមតែជាង ២ ខែបន្ទាប់ពីដំណើរទស្សនកិច្ច ផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទៅកាន់នូវែលហ្សេឡង់ ដែលបង្ហាញឲ្យឃើញថា នូវែលហ្សេឡង់ពិតជាយកចិត្តទុកដាក់ខ្លាំងដល់ការពង្រឹង ទំនាក់ទំនងជាមួយវៀតណាម វាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម ក្នុងតំបន់ ដែលអាចនាំមកនូវកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចនូវែលសេឡង់ តាមរយៈកិច្ចសហប្រតិបត្តិការ៕