នូវែលហ្សេឡង់សន្យារក្សាការផ្ដល់ទុន ODA និងជួយឧបត្ថម្ភវៀតណាមក្នុង វិស័យជាច្រើន
(VOVWORLD) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានី Wellington របស់នូវែលហ្សេឡង់ នោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសំដែងការ គួសមប្រធានរដ្ឋសភានូវែលហ្សេឡង់លោក David Carter ជួបចរចារជាមួយឧប នាយករដ្ឋមន្រ្តីលោកស្រី Paula Bennett ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេស លោក Gerry Brownlee និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Todd McClay។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue និងឧបនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Paula Bennett (រូបថត៖VOV) |
(VOVworld) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានី Wellington របស់នូវែលហ្សេឡង់ នោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសំដែងការ គួសមប្រធានរដ្ឋសភានូវែលហ្សេឡង់លោក David Carter ជួបចរចារជាមួយឧប នាយករដ្ឋមន្រ្តីលោកស្រី Paula Bennett ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេស លោក Gerry Brownlee និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Todd McClay។នៅបណ្ដា ជំនួបនេះ ភាគីទាំង២ឯកភាពបន្តនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ដ៏រឹងមាំ ស្ថិរភាព និងជ្រាលជ្រៅថែមទៀតនាពេលខាងមុខ។ភាគីទាំង២ប្ដេជ្ញាចិត្តបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១ពាន់៧រយ លានដុល្លាអាមេរិកនាឆ្នាំ២០២០ ជំរុញការវិនិយោគទៅក្នុងវិស័យនានាដែលវៀតណាមមានតម្រូវការនិងនូវែលហ្សេឡង់មានឧត្តមភាពដូចជាកសិកម្ម ថាមពលកកើតឡើងវិញនិងហេដ្ឋរចនា សម្ព័ន្ធជាដើម។ថ្នាក់ដឹកនាំនូវែលហ្សេឡង់អះអាងថា នឹងបន្តរក្សាការផ្ដល់ទុន ODA ចំពោះវៀតណាម ជាពិសេសលើវិស័យសុខុមាលភាពសង្គម កសិកម្មនិង អភិវឌ្ឍន៍ជនបទ ទប់ទល់នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ។ ភាគីទាំង២ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់ ដោះ ស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងមឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបាន ក្រមប្រតិបត្តិ (COC)៕