(VOVworld) - ការធ្វើដំណើរដោយការជះកង់ “ឆ្ពោះទៅ Sai Gon” (សព្វថ្ងៃជាទីក្រុង
ហូជីមិញ) ភាគខាងត្បូងវៀតណាម គ្រោងនឹងរៀបចំឡើងនាថ្ងៃទី១៨ និងទី១៩
មេសាខាងមុខនេះ សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាង
ត្បូង ឯកភាពប្រទេសជាតិ ដោយមានការចូលរួមរបស់សិស្សានុសិស្ស និសិត្សចំនួន
៤ពាន់នាក់។ក្នុងការធ្វើដំណើរនេះ បណ្ដានិសិត្សនឹងជួបប្រាស្រ័យជាមួយសាក្សី ប្រវត្តិសាស្ត្រនានាដើម្បីស្វែងយល់ថែមទៀតអំពីប្រពៃណីបដិវត្តន៍និងសេចក្ដី
ស្នេហាជាតិ។
|
និសិត្សជះកង់ស្វែងយល់ទីក្រុងហូជីមិញក្នុងឆ្នាំ២០១៤ |
ក៏ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ នឹងរៀបចំសកម្មភាពជាច្រើន
ដូចជា ការតាំងពិព័រណ៍រូបថតអំពីមហាជ័យជំនះនិទាឃរដូវឆ្នាំ១៩៧៥-កម្លាំង
មហាសាមគ្គីជាតិ សិក្ខាសាលាអំពីតួនាទីរបស់យុវជនទីក្រុងក្នុងបុព្វហេតុកសាង
និង អភិវឌ្ឍន៍ទីក្រុង និងជំនួបប្រាស្រ័យរវាងអតីតយុទ្ធជននានាដែលធ្លាប់
ចូលរួមយុទ្ធនាការហូជីមិញ ជាដើម៕