នាំសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ ប្រវត្តិសាស្ត្រដ៏មានកិត្យានុភាពក្នុងតំបន់និងពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូសមាគមវិទ្យាសាស្ត្រប្រវត្តិ សាស្ត្រវៀតណាម។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួប។ (រូបថត៖ TTXVN) |
លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងលទ្ធផលដែលសមាគម វិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ជាមួយនឹងការ ស្រាវជ្រាវវិទ្យាសាស្ត្រប្រវត្តិសាស្ត្រដ៏មានតម្លៃខាងមនោគមវិជ្ជា ការស្រាវជ្រាវ និង បណ្តុះបណ្តាលផ្នែកប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ សមាគមក៏ចូលរួមយ៉ាងសកម្មក្នុង សកម្មភាពបដិវាទសង្គម រួមចំណែកការពារប្រព័ន្ធតម្លៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ប្រឆាំងនឹងការមួលបង្កាច់ និងការបំផ្លិចបំផ្លាញពីក្រុមអរិភាពជាច្រើនផងដែរ។ នាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា សមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមមិនត្រឹមតែស្រាវជ្រាវ និងផ្តោតលើប្រវត្តិសាស្ត្រ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសិក្សាស្រាវជ្រាវនិងស្វែងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រតំបន់ និងពិភពលោកទៀតផង។ សមាគមគួរតែកំណត់ចក្ខុវិស័យដើម្បី ខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រដ៏មានកិត្យានុភាពនៃតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖
“បក្សនិងរដ្ឋបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រជាតិ ដោយផ្សា ភ្ជាប់នឹងការថែរក្សាបេតិកភណ្ឌ សំណង់ប្រវត្តិសាស្ត្រ និងវប្បធម៌។ ក្នុងនោះមានការ យកចិត្តទុកដាក់ដល់ការការស្រាវជ្រាវ និងការអប់រំប្រវត្តិសាស្ត្រ។ ការយល់ដឹងយ៉ាង ស៊ីជម្រៅអំពីប្រវត្តិសាស្រ្តរបស់ប្រជាជាតិគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះបុព្វ ហេតុកសាង និងការពារមាតុភូមិ។ ខ្ញុំមានបំណងថា សមាគមនឹងបន្តលើកឡើង សំណើជាក់ស្ដែង ទៅកាន់ស្ថាប័នសមត្ថកិច្ចរដ្ឋដើម្បីមានកម្រងសៀវភៅប្រវត្តិសាស្ត្រ មួយដែលងាយ យល់ ងាយចងចាំ និងទាក់ទាញ ជាពិសេសសម្រាប់ជំនាន់វ័យក្មេង”៕