និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) - លោកស្រី Nguyen Thi Doan អះអាងថា និស្សិតដែលត្រូវបានជ្រើសរើសសម្រាប់ប្រគល់អាហារូបករណ៍លើកនេះគឺសុទ្ធតែជានិស្សិតពូកែដែលព្យាយាមសិក្សារៀនសូត្រ។
សាស្ត្រាចារ្យបណ្ឌិតលោកស្រី Nguyen Thi Doan អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋ ប្រធានសមាគមជំរុញការសិក្សាវៀតណាម បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសវៀតណាម (រូបថត៖ Minh Quyet/TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា នាថ្ងៃទី ២៥ ខែសីហា សមាគមជំរុញការសិក្សាវៀតណាម ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាមបានរៀបចំពិធីប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាចំនួន ១០០ នាក់ដែលកំពុងសិក្សានៅប្រទេសវៀតណាម។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan ប្រធានសមាគមជំរុញការសិក្សាវៀតណាមបានសង្កត់ធ្ងន់ថា តាមរយៈព្រឹត្តិការណ៍នេះ សមាគមជំរុញការសិក្សាវៀតណាមមានបំណងចង់មានទំនាក់ទំនងក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ជំរុញការសិក្សា និងលើកកម្ពស់ទេពកោសល្យ កសាង សង្គមសិក្សានៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែអភិវឌ្ឍន៍។ លោកស្រី Nguyen Thi Doan អះអាងថា និស្សិតដែលត្រូវបានជ្រើសរើសសម្រាប់ប្រគល់អាហារូបករណ៍លើកនេះគឺសុទ្ធតែជានិស្សិតពូកែដែលព្យាយាមសិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះ លោកស្រីក៏មានបំណងចង់ឲ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅ វៀតណាមនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីសិក្សារួមគ្នាជាមួយនិស្សិតវៀតណាមឲ្យក្លាយជាពលរដ្ឋដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិនិងក្រុមគ្រួសាររបស់ពួកគេ។ ជាពិសេស ក្លាយជាស្ពានរស់នៅក្នុងការតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។
នៅក្នុងព្រឹត្តិការណ៍នេះ សមាគមជំរុញការសិក្សាវៀតណាម ស្ថានទូតនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំនៅវៀតណាមបានប្រគល់អាហារូបករណ៍ចំនួន ១០០ចំណែក ពីមូលនិធិជំរុញការសិក្សាវៀតណាមដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀត ណាមប្រកបដោយលទ្ធផលល្អក្នុងការរៀនសូត្រ៕