និស្សិតជនជាតិខ្មែរជាង ១ ពាន់នាក់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩

(VOVWORLD) -នេះក៏ជាឱកាសសម្រាប់ប្អូនៗនិស្សិតជូបជុំ ផ្លាស់ប្ដូរសិល្បៈច្រៀង និងរាំដោយមានឈុតសម្ដែងពោរពេញទៅដោយអត្តសញ្ញាណជាតិជាច្រើនដូចជា៖ របាំរាំវង់ និងប្រគុំតន្ត្រីដ៏ វិសេសវិសាល។ 
និស្សិតជនជាតិខ្មែរជាង ១ ពាន់នាក់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ - ảnh 1ទិដ្ឋភាពនៃរាត្រីជួបជុំ ផ្លាស់ប្ដូរវប្បធម៌ សិល្បៈបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ៦ ខែមេសា មហាវិទ្យាល័យ Can Tho បានរៀបចំរាត្រីជួបជុំ ផ្លាស់ប្ដូរវប្បធម៌ សិល្បៈបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយមានការចូលរួមរបស់និស្សិតជាជនជាតិខ្មែរជាង ១ ពាន់នាក់ ដែលកំពុងសិក្សារៀនសូត្រនៅ មហាវិទ្យាល័យនេះ។

នេះក៏ជាឱកាសសម្រាប់ប្អូនៗនិស្សិតជូបជុំ ផ្លាស់ប្ដូរសិល្បៈច្រៀង និងរាំដោយមានឈុតសម្ដែងពោរពេញទៅដោយអត្តសញ្ញាណជាតិជាច្រើនដូចជា៖ របាំរាំវង់ និងប្រគុំតន្ត្រីដ៏ វិសេសវិសាល។ ចូលរួមពិធីជួបជុំនេះ ប្អូន Thach Soc Hen និស្សិតថ្នាក់ K42 ផ្នែកភាសាអង់គ្លេស បានចែករំលែកថា៖

“នៅពេលចូលរួមពិធីជួបជុំនេះ ប្អូនមានមោទនភាពណាស់ ដោយបានបង្ហាញនូវប្រពៃណីរបស់ខ្លួន ដើម្បីរក្សា និងពង្រីកអត្ថសញ្ញាណជាតិ។ តំណាងឲ្យនិស្សិតខ្មែរនៅមហាវិទ្យាល័យ Can Tho ប្អូនសន្យាថាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលឲ្យបានលទ្ធលល្អផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ