និស្សិតបរទេសនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក ប្រសិន​បើ​សាកលវិទ្យាល័យប្ដូរទៅបង្រៀនតាមអនឡាញ

(VOVWORLD) - ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែកក្កដា បានប្រកាសថា និស្សិតបរទេស ដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិកនឹងត្រូវចាកចេញពីប្រទេសនេះ ឬអាចប្រឈមនឹងហានិភ័យនៃការបណ្ដេញចេញប្រសិនបើសាកលវិទ្យាល័យនានាបានប្ដូរទៅបង្រៀនតាមអនឡាញ។
និស្សិតបរទេសនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក ប្រសិន​បើ​សាកលវិទ្យាល័យប្ដូរទៅបង្រៀនតាមអនឡាញ - ảnh 1 (រូបថត៖ Getty)

ទីភ្នាក់ងារនេះក៏បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមិនផ្ដល់ទិដ្ឋាការដល់សិស្សិតដែលបានចុះឈ្មោះចូលរៀននៅតាមសាលារៀន  ឬកម្មវិធីសិក្សាដែលបង្រៀនតាមអនឡាញសម្រាប់រដូវស្លឹកឈើជ្រុះនាពេលខាងមុខនោះឡើយ ។ ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយអាមេរិកបានផ្ដល់អនុសាសន៍ដល់និស្សិតបរទេស ដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិកត្រូវចាកចេញពីសហរដ្ឋអាមេរិក ឬពិចារណាលើវិធានការផ្សេងទៀត ដូចជាប្ដូរការសិក្សាទៅសាលារៀនផ្សេងទៀត ដែលមានកម្មវិធីសិក្សាផ្ទាល់។

សូមបញ្ជាក់ដែរថា៖យោងតាមទិន្នន័យពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតបរទេសប្រមាណ ១,១ លាននាក់ ត្រូវបានផ្តល់ទិដ្ឋាការ ដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ