និស្សិតបរទេសអំណរបុណ្យតេតប្រពៃណីវៀតណាម
|
និស្សិតបរទេសអំណរបុណ្យតេតប្រពៃណីវៀតណាម (VOV) |
Vovworld-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំនេះ នៅបណ្ដាមហាវិទ្យាល័យ
វិទ្យាស្ថានសាលាជាន់ខ្ពស់នៅរដ្ឋធានីហាណូយមាននិស្សិតបរទេសចំនួនជាង
១១០នាក់ស្នាក់នៅទទួលបុណ្យតេតប្រពៃណីនៅវៀតណាម។ នេះជាឆ្នាំដំបូង Lou
Varvas (និស្សិតបារាំង)បានទទួលបុណ្យតេតប្រពៃណីរបស់វៀតណាម។ Lou Varvas
បានចែករំលែកថា បុណ្យតេតនៅវៀតណាមសប្បាយណាស់ ខ្ញុំបានឃើញគេទៅ
ទិញទំនិញផ្កាម់ាក់ខៃដើម្បីអំណរបុណ្យតេត។តាមរយៈលោកគ្រូអ្នកគ្រូមិត្តភក្តិខ្ញុំបាន
យល់អំពីផ្នែកវប្បធម៍ដោយឡែកក្នុងបុណ្យតេតប្រពៃណីរបស់ជនវៀតណាម។ រីឯ
Riccaroi Bessard (និស្សិតកាណាដា) បានឃើញថាបុណ្យតេតនៅវៀតណាមកក់ក្តៅ
ជនគ្រប់រូបបានប្រជុំគ្នាអំណរទទួលបុណ្យចូលឆ្នាំថ្មីរួមពិសារម្ហូបអាហារឆ្ងាញ់និង
ប្រសិទ្ធិពរគ្នារាល់សេចក្តីល្អៗសុខសាន្តត្រាណក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ខណៈពេលនោះនិស្សិតវៀតណាមនៅរដ្ឋធានីបារីសបានរួមជាមួយនិស្សិតបារាំងរៀបចំ
វែកនុំអន្សមដូចជារបៀបរំលឹកអំពិប្រភពដើមរបស់ខ្លួន។ Nguyen Tri Bao ប្រធានសមាគមនិស្សិតវៀតណាមនៅទីក្រុងប៉ារីសបានឲ្យដឹងថា៖
“ការផ្ដើមគំនិតចាប់ប្រភពពីអ្នកណាក៏ស្គាល់ដល់នុំអន្សមប៉ុន្តែមិនសូវមានមិត្តជា
ច្រើនបានស្គាល់ដល់ការវែកនុំអន្សមឡើយ។ សមាជិកជាច្រើនបានមិនដេកយប់មុន
ដើម្បីត្រៀមរៀបចំ។ យើងខ្ញុំសប្បាយរីករាយខណៈឃើញបណ្ដាមិត្តនិយមចូលចិត្តនិង
ទោះបីជាលើកដំបូងក្តិប៉ុន្តែបណ្ដាមិត្តវែកបាននុំស្អាតៗ៕”