និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេស ឆ្នាំ២០១៧
(VOVWORLD) -ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ មិថុនា នៅស្រុក កោះPhu Quy (ខេត្ត Binh Thuan) បានប្រព្រឹត្តិទៅកម្មវិធី និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេស ឆ្នាំ២០១៧ ដោយមានការចូលរួមរបស់និស្សិតឆ្នើមចំនួនជិត ៥០០ នាក់។
និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេស ឆ្នាំ២០១៧ (Internet) |
ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ មិថុនា នៅស្រុក កោះPhu Quy (ខេត្ត Binh Thuan) បានប្រព្រឹត្តិទៅកម្មវិធី និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេស ឆ្នាំ២០១៧ ដោយមានការចូលរួមរបស់និស្សិតឆ្នើមចំនួនជិត ៥០០ នាក់។ នេះជាសកម្មភាពជាក់ស្ដែងសំដៅឃោសនាស្ដីពី អធិបតេយ្យភាព និងតម្លៃរបស់សមុទ្រកោះនៅស្រុកកំណើតដល់និស្សិតផង និងមហាជនផងដែរ។ កម្មវិធីនេះបានរួមចំណែកអប់រំទឹកចិត្តស្នេហាជាតិ ជំនឿនិងស្មារតី ការទួលខុសត្រូវការពារអធិបតេយ្យភាពលើសមុទ្រ កោះសម្រាប់និស្សិតវៀតណាម។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏បានអនុវត្តបណ្ដាសកម្មភាពជាក់ស្ដែង និងមានអត្ថន័យដូចជា៖ ជូនអំណោយចំពោះក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលិជាដើម៕