និស្សិតវៀតណាមនៅកម្ពុជាសាមគ្គីគ្នាពង្រីក​កម្លាំង​យុវវ័យ

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមីនា នៅអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) សមាគមនិស្សិតយោធាវៀតណាមដែលកំពុងសិក្សានៅកម្ពុជា និងសមាគមនិស្សិតវៀតណាមនៅកម្ពុជា បានប្រារព្ធពិធីចងសម្ព័ន្ធមេត្រីភាពវាងភាគីទាំងពីរ។
និស្សិតវៀតណាមនៅកម្ពុជាសាមគ្គីគ្នាពង្រីក​កម្លាំង​យុវវ័យ - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់រង្វាន់ដល់តំណាងក្រុមបាល់ទាត់ដែលយកឈ្នះក្នុងការប្រកួតបាល់ទាត់មិត្តភាព។ (រូបថត៖ Hoang Minh/TTXVN)

អង្គភាពទាំងពីរបានឯកភាពជ្រើសរើសថ្ងៃទី ២៦ ខែមិនា ជារៀងរាល់ឆ្នាំ សម្រាប់សកម្មភាពជួបប្រាស្រ័យរវាងភាគីទាំងពីរ សំដៅពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពសិក្សា បង្កើតបរិយាកាសប្រកួតប្រជែងដ៏រស់រវើកក្នុងសកម្មភាពនៃសម្ព័ន្ធយុវជន គាំទ្រគ្នាទៅវិញទៅមកដើម្បីបំពេញភារកិច្ចរបស់ខ្លួនក្នុងការងារយុវជននិងចលនាដែលភាគីទាំងពីរបានដាក់ចេញ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ដល់បុគ្គលនិងអង្គភាពដែលមានស្នាដៃខ្ពស់ក្នុងការប្រកួតកីឡាវាយសី និងការប្រកួតកីឡាបាល់ទាត់មិត្តភាពដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃដដែល។ លើសពីនេះទៅទៀត គណៈប្រតិភូចូលរួមកម្មវិធីក៏បានរីករាយជាមួយការសម្តែងសិល្បៈនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ