និស្សិតវៀតណាមនិងអន្តរជាតិលើកឡើងដំណោះស្រាយស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) - ប្រារព្ធនាថ្ងៃទី៥ ខែធ្នូ នៅទីក្រុងហូជីមិញ វេទិកាវិទ្យាសាស្ត្រនិស្សិតអន្តរ ជាតិទីក្រុងហូជីមិញឆ្នាំ២០១៨ ក្រោមប្រធានបទ “ប្រភពធនធានមនុស្សក្នុង បដិវត្តន៍ឧស្សាហកម្ម៤.០” បានទាក់ទាញការចូលរួមរបស់តំណាងចំនួន៧០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៩ រួមជាមួយនិស្សិតវៀតណាមចំនួន១ពាន់ នាក់ផងដែរ។

នៅវេទិកានេះ អ្នកជំនាញនានាបានបង្ហាញបទអន្តរាគមន៍ស្ដីពីប្រាជ្ញាសិប្ប និម្មិត (AI) និងសង្គមទំនើប ផលប៉ះពាល់នៃបច្ចេកវិទ្យា AI ទៅលើពលករ និន្នា ការអប់រំក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងសមត្ថភាពចាំបាច់ នានាដើម្បីអភិវឌ្ឍន៍អាជីព ផងដែរ។   

      បណ្ដាតំណាងនិស្សិតនៅវេទិកាបានចូលរួមផ្ដល់មតិយ៉ាងសកម្មចំពោះខ្លឹមសារនានាដែលត្រូវបានលើកយកមកពិភាក្សា។ តំណាងនិស្សិតភាគច្រើនបាន ចាត់ទុកថា ក្រៅពីស្មារតីឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំរបស់និស្សិតផ្ទាល់ខ្លួន នោះ គឺការជួយឧបត្ថម្ភរបស់គ្រូបង្រៀន សាកលវិទ្យាល័យនិងអង្គការផ្សេងៗ ទៀត នឹងរួមចំណែកអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ