|
និស្សិតវៀតណាមនៅរុស្ស៊ីឆ្ពោះទៅស្រុកកោះសមុទ្រ |
(VOV)_សិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីពី៖សភាពការណ៍នៅសមុទ្រខាងកើត ៖
ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ ដោយសមាគមនិស្សិតវៀតណាម នៅ
រុស្ស៊ីរៀបចំឡើង នាថ្ងៃទី៤ កក្កដា នៅទីក្រុងមូស្គូ។ ថ្លែងមតិនៅទីនេះ លោក Tran
Phu Thuan អនុប្រធានសមាគមជនវៀតណាមនៅរុស្ស៊ី បានបូកសរុបទូទៅរាល់
ព្រឹត្តិការណ៍ដែលទាក់ទិនដល់អធិបតេយ្យភាពនៅសមុទ្រខាងកើត នាប៉ុន្មានឆ្នាំ
ថ្មីនេះ ហើយសង្កត់ធ្ងន់ថា៖ សកម្មភាពទាំងនេះរបស់ចិន នៅសមុទ្រខាងកើត មិន
គ្រាន់តែជះឥទ្ធិពលអសកម្ម ចំពោះបរិយាកាសសន្តិភាព មិត្តភាព និងកិច្ចសហ
ប្រតិបត្តិការនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបង្កប្រតិកម្មយ៉ាងខ្លាំងក្លាពីសហគមន៍
អន្តរជាតិទៀតផង។ ដោយសភាពការណ៍ដូច្នេះ សមាគមនិស្សិតវៀតណាម នៅ
រុស្ស៊ី បានរៀបចំសិក្ខាសាលានេះ ដើម្បីបណ្ដានិស្សិតស្វែងយល់ ពិភាក្សាអំពីបញ្ហា
សមុទ្រខាងកើត …លៗ៕