និស្សិតវៀតណាមនៅអូស្ត្រាលី ផ្សព្វផ្សាយ​រូប​ភាពវៀតណាមដល់មិត្តភក្តិ​អន្តរជាតិ

(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែសីហា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សមាគមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ Wollongong (VGong) ទីក្រុង Sydney រដ្ឋ New South Wales បានរៀបចំការប្រកួតស្វែងរកទេពកោសល្យ “VGong’s Got Talent ២០២៣”។
និស្សិតវៀតណាមនៅអូស្ត្រាលី ផ្សព្វផ្សាយ​រូប​ភាពវៀតណាមដល់មិត្តភក្តិ​អន្តរជាតិ - ảnh 1ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong ។ (រូបថត៖ Le Dat/TTXVN)

ការសម្តែងទាំង ៨ របស់និស្សិតសាកលវិទ្យាល័យ Wollongong មកពីប្រទេសជាច្រើនបានរួមគ្នាបង្កើតចំណាប់អារម្មណ៍ដ៏វិសេសវិសាល។ ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong បានបង្កប់នូវអត្តសញ្ញាណវប្បធម៌វៀតណាម។

ថ្លែងមតិក្នុងពិធីបើកកម្មវិធីនេះ លោក Nguyen Dang Thang អគ្គកុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រដ្ឋ Queensland និង South Australia បានឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅរួមចំណែកក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី ស្របតាមស្មារតីនៃទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។ លោកសង្ឃឹមថា និស្សិតនីមួយៗនឹងក្លាយជាឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរនាពេលអនាគត រួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ រីឯខ្លួនវិញ សាស្ត្រាចារ្យ Theo Farrell នាយករងនៃសាកលវិទ្យាល័យ Wollongong បានមានប្រសាសន៍ថា និស្សិតវៀតណាមមានទេពកោសល្យខ្ពស់ និងសម្រេចបានសមិទ្ធិផលគួរឲ្យកោតសរសើរក្នុងការសិក្សា។ ប្អូនៗក៏សកម្មនិងរួសរាយរាក់ទាក់ផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពីការសិក្សានៅអូស្ត្រាលី និស្សិតវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ដែលជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ