និស្សិតវៀតណាមនៅអូស្ត្រាលីរំភើបក្ដុកក្ដួលចិត្តចំពោះគម្រោងចាប់ផ្ដើមអាជីវកម្ម

(VOVWORLD) - ឈ្នះលើគំនិតទាំង១៧ដែលចូលរួមការប្រឡងលើកនេះ ដោយគំនិតស្ដីពីការ ផលិតកាបូបម៉ូតពីវត្ថុធាតុដើមធម្មជាតិនៅវៀតណាម របស់កញ្ញា៣នាក់ដែលមានឈ្មោះថា Dang Hong Nhung Trinh Thanh Huyen និង Truong Gia Vy ត្រូវបានគណៈ មេប្រយោគប្រគល់ពានជើងឯក។
និស្សិតវៀតណាមនៅអូស្ត្រាលីរំភើបក្ដុកក្ដួលចិត្តចំពោះគម្រោងចាប់ផ្ដើមអាជីវកម្ម - ảnh 1 ពិធីប្រគល់ពានរង្វាន់នៅការប្រឡងនេះ (រូបថត៖ VOV)

  នាថ្ងៃទី២១ ខែកញ្ញា សម្ព័ន្ធសមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales អូស្ត្រាលីបានសហការជាមួយមូលនិធិចាប់ផ្ដើមអាជីវកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា (Start-up Vietnam Foundation) រៀបចំឡើងរាត្រីផ្ដាច់ព្រ័ត្រការប្រឡង គំនិតចាប់ផ្ដើមអាជីវកម្មនៅទីក្រុង Sydney។

        ឈ្នះលើគំនិតទាំង១៧ដែលចូលរួមការប្រឡងលើកនេះ ដោយគំនិតស្ដីពីការ ផលិតកាបូបម៉ូតពីវត្ថុធាតុដើមធម្មជាតិនៅវៀតណាម របស់កញ្ញា៣នាក់ដែលមានឈ្មោះថា Dang Hong Nhung Trinh Thanh Huyen និង Truong Gia Vy ត្រូវបានគណៈ មេប្រយោគប្រគល់ពានជើងឯក។

        លោក Pham Duy Hieu អនុប្រធានមូលនិធិចាប់ផ្ដើមអាជីវកម្មដោយការច្នៃ ប្រឌិតវៀតណាមនិងជាអគ្គនាយកធនាគារ ABBank បានអោយដឹងថា៖

        “ខ្ញុំមានគោលបំណងចង់ឃើញអ្នកជាខ្លួនអ្នក។ ការផ្ដួចផ្ដើមគំនិតមួយហើយ យកទៅចូលរួមក្នុងការប្រឡងយ៉ាងដូច្នេះ ជាប្រការអស្ចារ្យមួយនិងជាជំហានដំបូង មួយដែរ ហេតុដូច្នេះបានជាខ្ញុំមានគោលបំណងថា យើងមិនគួរចាត់ទុកការ ប្រឡងនេះត្រឹមតែជាការប្រឡងប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវចាត់ទុកនេះជាឱកាសដើម្បី តភ្ជាប់គ្នានិងរីកចម្រើនធំធាត់។ ខ្ញុំសង្ឃឹមថា ចាប់ពីការប្រឡងនេះ យើងនឹងមានគម្រោង Start-up ជាច្រើនប្រកបដោយជោគជ័យរបស់ជនវៀតណាម ជាពិសេសគឺរបស់ និស្សិតវៀតណាមនៅ Sydney តែម្ដង”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ