និស្សិតឡាវទទួលស្វាគមន៍បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី Bunpimay នៅរដ្ឋធានីបុរាណ Hue

(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែមេសា នៅរដ្ឋធានីបុរាណ Hue មហាវិទ្យាល័យគរុកោសល្យ Thua Thien - Hue បានសម្របសម្រួលជាមួយសកលវិទ្យាល័យ Hue និងសមាគមមិត្តភាពវៀតណាម - ឡាវ បានរៀបចំពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ឆ្នាំ ២០២២ - ពុទ្ធសករាជ ២៥៦៥ នៃសាធារណរដ្ឋប្រជាមានិតឡាវ។ 
និស្សិតឡាវទទួលស្វាគមន៍បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី Bunpimay នៅរដ្ឋធានីបុរាណ Hue - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ។ (រូបថត៖ TTXVN)

សកម្មភាពដ៏មានអត្ថន័យជាច្រើនសម្រាប់និស្សិតឡាវប្រមាណ ៤០០ នាក់ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅខេត្ត Thua Thien - Hue បានរៀបចំឡើង។

កម្មវិធីនេះបានបង្ហាញឡើងវិញយ៉ាងពេញលេញ និងឧឡារិក នូវពិធីកិច្ចប្រពៃណីក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ដូចជា ពិធីជះទឹក ពិធីបួងសួង ពិធីចងខ្សែអំបោះកដៃ។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Huy Thai អនុប្រធានមន្ទីរការបរទេសទេសខេត្ត Thua Thien - Hue បានសង្កត់ធ្ងន់ថា និស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត Thua Thien - Hue និងខេត្ត ក្រុងនៃប្រទេសឡាវ។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay នៃប្រទេសឡាវ តែងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា នៃប្រតិទិនសុរិយគតិ ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាជនឡាវតែងតែប្រមូលផ្តុំគ្នានៅតាមវត្តអារ៉ាម ដើម្បីប្រគេនចង្ហាន់ព្រះសង្ឈ សូត្រធម៌ ស្តាប់ព្រះធម៌ទេសនា ស្រង់ទឹកព្រះ និងជះទឹកគ្នាទៅវិញទៅមក ជូនពរគ្នាទៅវិញទៅមកនូវឆ្នាំថ្មីពាសពេញទៅដោយសុភមង្គល វិបុលសុខ មហាប្រសើរ ចម្រុងចម្រើននិងសំណាងល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ