នីហ្សេ៖ សន្តិសុខ​នៅខាងក្រៅស្ថានទូតបារាំងត្រូវបាន​ពង្រឹង​

(VOVWORLD) - បន្ទាប់ពីបាតុកម្មរយៈពេលពីរថ្ងៃជាប់ៗគ្នានៅខាងក្រៅស្ថានទូតបារាំងក្នុងទីក្រុង Niamey កាលពីថ្ងៃទី ២៨ ខែសីហា អ្នកគាំទ្ររបបយោធានីហ្សេបានរំសាយខ្លួន ខណៈដែលកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅទីនេះ។ 
នីហ្សេ៖ សន្តិសុខ​នៅខាងក្រៅស្ថានទូតបារាំងត្រូវបាន​ពង្រឹង​ - ảnh 1កងកម្លាំងសន្តិសុខនីហ្សេបានបង្កើតរបាំងការពារ ខណៈក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខមូលដ្ឋានយោធាបារាំងក្នុងទីក្រុង Niamey។ រូបថត៖ AFP

បច្ចុប្បន្ននេះ លោកឯកអគ្គរដ្ឋទូត Sylvain Itte និងអ្នកការទូតប្រមាណ ២០នាក់ មានវត្តមានក្នុងអគារស្ថានទូតបារាំង ត្រូវបានការពារដោយទាហានកងកម្លាំងពិសេសបារាំងប្រមាណ ២០០នាក់។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីម្សិលមិញបានអះអាងថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេនឹងនៅតែស្ថិតក្នុងប្រទេសសាមី ថ្វីត្បិតតែមានសម្ពាធពីរបបយោធាក្នុងប្រទេសអាហ្វ្រិកមួយនេះក៏ដោយ។ ថ្លែងទៅកាន់អ្នកការទូត ប្រធានាធិបតី Macron បានអះអាងជាថ្មីនូវការគាំទ្ររបស់បារាំងចំពោះប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ដែលត្រូវគេបណ្តេញចេញពីតំណែង។ មុននោះ កាលពីថ្ងៃទី ២៥ ខែសីហា របបយោធាក្នុងប្រទេសនីហ្សេបានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេសនេះក្នុងរយៈពេល ៤៨ ម៉ោង ក្រោមហេតុផលថាអ្នកការទូតរូបនេះខ្វះកិច្ចសហប្រតិបត្តិការ ហើយរដ្ឋាភិបាលបារាំងមានសកម្មភាពដើរផ្ទុយនឹងផលប្រយោជន៍របស់នីហ្សេ។ មួយថ្ងៃក្រោយមក នៅថ្ងៃទី ២៦ ខែសីហា ប្រជាជននីហ្សេ រាប់ពាន់នាក់ដែលគាំទ្ររបបយោធាបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតបារាំង និងមូលដ្ឋានយោធាក្នុងរដ្ឋធានី Niamey ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ