នីហ្សេរីយ៉ា និងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការ និងជួបប្រាស្រ័យទ្វេភាគី
(VOVWORLD) - នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងបំណងថា វៀតណាម និង នីហ្សេរីយ៉ានឹងជំរុញការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ ដើម្បីលើកស្ទួយទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យដូចជា នយោ បាយ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកីឡារវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានជួបធ្វើការជាមួយ លោក Adams Oshiomhole ប្រធានគណបក្សមហាសន្និបាតមនុស្សជឿនលឿន (APC) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាយប់ថ្ងៃទី២៩ ខែតុលាតាម ម៉ោងវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ នីហ្សេរីយ៉ា ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានជួបធ្វើការជាមួយ លោក Adams Oshiomhole ប្រធានគណបក្សមហាសន្និបាតមនុស្ស ជឿន លឿន (APC) កាន់អំណាច់នៅ នីហ្សេរីយ៉ា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងបំណងថា វៀតណាម និង នីហ្សេរីយ៉ានឹងជំរុញការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ ដើម្បីលើកស្ទួយទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកីឡារវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានសម្ដែងគោលបំណងចង់ពង្រឹងទំនាក់ទំនងការទូតជាមួយនីហ្សេរីយ៉ា តាមរយៈក្របខ័ណ្ឌបក្ស សភា និងរដ្ឋាភិបាល នាពេលខាងមុខ។ ទន្ទឹមនឹងនេះ វៀតណាមក៏ចង់បង្កើនកិច្ចសហប្រតិបត្តិការដោះដូរពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ា នាពេលខាងមុខ ដូចជា៖ ស្វាយច័ន្ទី ជលផល ស្រូវអង្ករ ស្បែកជើងតាមរយៈការជួយឧបត្ថម្ភរបស់គណបក្ស APC។
ជាការឆ្លើយតប់ លោក Adams Oshiomhole ប្រធានគណបក្ស APC បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខសង្គម។ លោក Adams Oshiomhole បានអះអាងថា គណបក្ស APC និងរដ្ឋាភិបាល នីហ្សេរីយ៉ា ត្រៀមខ្លួនជាស្រេចជំរុញ និងតភ្ជាប់វៀតណាមជាមួយសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលេច ហើយមានគោលបំណងចង់តភ្ជាប់ជាមួយតំបន់អាស៊ានតាម រយៈវៀតណាមផងដែរ៕