នីហ្សេរីយ៉ាចាប់ឃុំខ្លួនមេដឹកនាំមួយចំនួនរបស់ Boko Haram
|
នីហ្សេរីយ៉ាចាប់ឃុំខ្លួនមេដឹកនាំមួយចំនួនរបស់ Boko Haram (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ សីហា ប៉ូលីសនីហេ្សរីយ៉ាបានចាប់ឃុំខ្លួនមេដឹកនាំ
មួយចំនួនរបស់ក្រុមឥស្លាមជ្រុលនិយម Boko Haram ក្នុងនោះមានមេដឹកនាំមួយ
នាក់ដែលទាក់ទិនដល់ការវាយប្រហារភេវរកម្មនៅប្រទេសនេះក្នុងរយៈពេល
កន្លងទៅ។ Usman Shuiabu ឬហៅថា Money បានទទួលស្គាល់ជាមេដឹកនាំ
របស់ក្រុមភេវរកម្មមួយដែលមានសមាជិកចំនួន ៩ នាក់ ត្រូវបានចាត់បញ្ជូន
ដើម្បី ដំណើរការវាយប្រហារភេវរកម្មនៅនីហ្សេរីយ៉ា។ Boko Haram កំពុង
ទន្ទ្រានកាន់ កាប់តំបន់ដីមានទ្រង់ទ្រងធំនៅនីហ្សេរីយ៉ានិងធ្វើឲ្យមនុស្សចំនួន
១៣ ពាន់នាក់ត្រូវស្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួន៕