បើក “Festival កសិផលវៀតណាម - Vinh Long ឆ្នាំ២០២៣”

(VOVWORLD) - នាយប់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុង Vinh Long “Festival កសិផលវៀតណាម - Vinh Long ២០២៣”  បានបើកដោយមានការចូលរួមពីស្តង់ទំនិញជាង៣០០ស្តង់។
បើក “Festival កសិផលវៀតណាម - Vinh Long ឆ្នាំ២០២៣” - ảnh 1ពិធីបើក Festival កសិផលវៀតណាម - Vinh Long ២០២៣។ (រូបថត៖ qdnd.vn)
Festival ជាស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម ក្នុងការឧទ្ទេស នាមនិងលើកតម្កើងតម្លៃសិប្បកម្មប្រពៃណី ជាពិសេសសមិទ្ធិផលក្នុងការអភិវឌ្ឍ ជនបទថ្មី នៃមូលដ្ឋាននានាក្នុងសម័យផ្លាស់ប្ដូរថ្មី និងសមាហរណកម្ម។ ថ្លែងមតិនៅ ទីនេះ លោកស្រី Cao Xuan Thu Van អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគម កសិករវៀតណាមបានមានប្រសាសន៍ថា៖
“Festival កសិផលវៀតណាម - Vinh Long ២០២៣” គឺជាឱកាសដ៏សំខាន់ សម្រាប់ខេត្តក្រុងនានា ជំរុញខ្លាំងនូវសកម្មភាពពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយ ឧទ្ទេស នាម និងតភ្ជាប់ទីផ្សារប្រើប្រាស់កសិផលមូលដ្ឋាន នៅទាំងក្នុងនិងក្រៅប្រទេស។ នេះ ក៏ជាឱកាសដើម្បីឲ្យខេត្តក្រុងទូទាំងប្រទេស និងតំបន់ដីសណ្តទន្លេ Cuu Long កំណត់ បញ្ហាប្រឈម រៀបចំផែនការមេអំពីតំបន់វត្ថុធាតុដើមជាបន្ទាន់ ចុះបញ្ជីលេខកូដតំបន់ ដំណាំដាំដុះ ហើយណែនាំកសិករឱ្យធ្វើវប្បកម្មប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹង ស្តង់ដារនាំចេញកាន់តែខ្ពស់ៗ”។
“Festival កសិផលវៀតណាម - Vinh Long ២០២៣” ប្រព្រឹត្តទៅរហូតដល់ ដំណាច់ថ្ងៃទី ១៧ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ