បើក Festival ផ្កា Sa Dec នៅខេត្ត Dong Thap

(VOVWORLD) - Festival ផ្កា Sa Dec លើកទីមួយក្នុងឆ្នាំ ២០២៣ ក្រោមប្រធានបទ "ស្នេហាដី - ស្នេហាផ្កា" បានបើកកាលពីយប់ថ្ងៃទី ៣០ ខែធ្នូ នៅទីលានទីក្រុង Sa Dec ខេត្ត Dong Thap។

ពិធីបុណ្យនេះគឺជាឱកាសមួយសម្រាប់ ខេត្ត Dong Thap ដើម្បីឧទ្ទេសនាមដល់មិត្តមិត្តភក្តិទាំងជិតនិងឆ្ងាយ អំពីសក្តានុពល ប្រៀបខ្លាំង និងភាពស្រស់ស្អាតប្លែកនៃផ្កា Sa Dec។

បើក Festival ផ្កា Sa Dec នៅខេត្ត Dong Thap - ảnh 1លេខាគណៈកម្មាធិការបក្សខេត្ត Dong Thap លោក Le Quoc Phong ថ្លែងមតិក្នុងពិធីបើក។ រូបថត៖ VOV

ថ្លែងមតិក្នុងពិធីបើក លោក Le Quoc Phong លេខាគណៈកម្មាធិការបក្សខេត្ត Dong Thap បានមានប្រសាសន៍ថា ផ្កា Sa Dec មិនត្រឹមតែជាម៉ាកទំនិញសំខាន់ក្នុងវិស័យកសិកម្មខេត្ត Dong Thap ប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈនិមិត្តសញ្ញាខ្ពស់ទៀតផង ដោយបញ្ជាក់ពីគុណតម្លៃ ប្រពៃណី គុណភាព និងលក្ខណៈវិសេសវិសាលរបស់ខ្លួន។

លោកស្រី Huynh Thi Hoai Thu ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dong Thap ជឿជាក់ថា ភ្ញៀវទេសចរ និងប្រជាជននឹងមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ក្នុង Festival ផ្កា ដំបូងគេរបស់ខេត្ត Dong Thap៖ “នេះជាឱកាសដើម្បីខេត្ត Dong Thap ផ្សព្វផ្សាយនិងឧទ្ទេសនាមរូបភាពរបស់មូលដ្ឋាន។ ហើយតាមរយៈសកម្មភាពផលិតផ្កា ដាំផ្កា ការទិញ និងលក់ផ្កា យើងក៏បង្កើតលក្ខខណ្ឌដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ផងដែរ។ កសិករម្នាក់ៗឥឡូវនេះបានភ្ជាប់ទំនាក់ទំនងឡើងវិញ និងចូលរួមសហគមន៍កសិកររួមដែលរួមគ្នាផលិតផ្កា អភិវឌ្ឍន៍ទេសចរណ៍ និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ