បើក Festival វប្បធម៌សូត្រ ព្រែ និងចរបាប់វៀតណាម - ពិភពលោក

(VOVWORLD) -នាព្រឹកថ្ងៃទី ៨ ខែសីហានៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តិទៅពិធីបើក Festival វប្បធម៌សូត្រ ព្រែ ចរបាប់វៀតណាម - ពិភពលោក ឆ្នាំ ២០១៩។ 
បើក Festival វប្បធម៌សូត្រ ព្រែ និងចរបាប់វៀតណាម - ពិភពលោក - ảnh 1 បើក Festival វប្បធម៌សូត្រ ព្រែ និងចរបាប់វៀតណាម - ពិភពលោក

នេះគឺជាលើកទី ៥ ហើយ ដែលទីក្រុង Hoi An ខេត្ត Quang Nam បានរៀបចំ Festival វប្បធម៌សូត្រ ព្រែ ចរបាប់ សំដៅលើកតម្កើងរបរស្រាវសូត្រ ត្បាញក្រណាត់ព្រែ តភ្ជាប់ការដោះដូរពាណិជ្ជកម្មសម្រាប់ទីផ្សារសូត្រ និងក្រណាត់ព្រែវៀតណាម។

Festival លើកនេះ ទាក់ទាញបានការចូលរួមរបស់ភូមិរបរសូត្រ និងក្រណាត់ព្រែជាច្រើនក្នុងស្រុកដូចជា ភូមិរបរ Vạn Phúc, Nha Xá, Mã Châu, Mỹ Đức, Nam Cao, Tân Châu, Chăm Ninh Thuận ព្រមទាំងសិប្បករប្រមាណ ៨០ នាក់ មកពីតំបន់នានា និងតំណាងនៃផ្នែកផលិតកម្មសូត្រ ក្រណាត់ព្រែ និងម៉ូដធំៗមកពី អ៊ីតាលី បារាំង ចិន ជប៉ុន ឥណ្ឌា ថៃ និងកម្ពុជាជាដើម។

អញ្ជើញថ្លែងនៅទីនេះ លោក  Nguyen Hong Thanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត  Quang Nam បានចាត់ទុកថា៖ “ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាសូត្រ និងក្រណាត់ព្រែខេត្ត Quang Nam គឺ យើងត្រូវស្តារភូមិរបប្រពៃណីចិញ្ចឹមដង្កូវនាងឡើងវិញ ព្រមទាំងតភ្ជាប់ជាមួយតំបន់ដាំមន ចិញ្ចឹមដង្កូវនាងក្នុងស្រុក ក៏ដូចជាលើពិភពលោកផងដែរ។ ជាពិសេសគឺ សម្ព័ន្ធសមាគមន៍សូត្រ ក្រណាត់ពិភពលោក ដើម្បីរៀបចំសិក្ខាសាលា សន្និសីទ និង Festival អំពីសូត្រ និងក្រណាត់ព្រែជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ