បើក Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ ២០១៩
(VOVWORLD) -Festival សមុទ្រ ឆ្នាំ ២០១៩ បានផ្ដោតសំខាន់លើសកម្មភាព ដែលបង្ហាញពីការគួបផ្សំរវាងវប្បធម៌ប្រពៃណីជាតិ ជាមួយវប្បធម៌សម័យ និងទំនើប។
(រូបថត៖ VOV) |
Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១១ ខែឧសភា នៅទីក្រុងសមុទ្រ Khanh Hoa។ Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំនេះមានប្រធានបទ៖ "Nha Trang -ពណ៌ចម្រុះនៃសមុទ្រ" គឺសំដៅជួយជ្រោមជ្រែងកម្មវិធីឆ្នាំទេសចរណ៍ជាតិឆ្នាំ២០១៩។ Festival សមុទ្រ ឆ្នាំ ២០១៩ បានផ្ដោតសំខាន់លើសកម្មភាព ដែលបង្ហាញពីការគួបផ្សំរវាងវប្បធម៌ប្រពៃណីជាតិ ជាមួយវប្បធម៌សម័យ និងទំនើប។ លោក Nguyen Dac Tai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តKhanh Hoa បានឲ្យដឹងថា៖
“អត្តសញ្ញាណនៃ Festival សមុទ្រ Nha Trang គឺបានសង្កត់ធ្ងន់លើវប្បធម៌កោះសមុទ្រ។ ក្នុងដំណើរការអភិវឌ្ឍន៍ប្រវត្តិសាស្រ្តរបស់សហគមន៍អ្នកនេសាទវៀតណាមបានបានបង្កើតឡើងវប្បធម៌កោះសមុទ្រមួយ។ វប្បធម៌កោះសមុទ្រនេះគឺជាកម្លាំងផ្ទៃក្នុង កម្លាំងស្មារតី ដើម្បីជួយឲ្យប្រជាជនអាចរស់នៅ និងរីកចម្រើន។ ហេតុដូច្នេះហើយ Festival សមុទ្រ Nha Trang ឆ្នាំនេះនឹងផ្តោតលើវប្បធម៌កោះសមុទ្រ ដើម្បីមនុស្សគ្រប់ រូបត្រូវរក្សា និងពង្រីកជាបន្តផងដែរ”៕