បើកកិច្ចប្រជុំកំពូល EU-AL នៅអេហ្ស៊ីប
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - សហភាពអារ៉ាប់ (EU-AL) ក្រោមប្រធានបទ "ការវិនិយោគចូលក្នុងស្ថិរភាព" បានបើកនៅទីក្រុង Sharm el-Sheikh ប្រទេស អេហ្ស៊ីប។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - សហភាពអារ៉ាប់ (EU-AL) នៅទីក្រុង Sharm el-Sheikh ប្រទេស អេហ្ស៊ីប |
នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងរវាងសហភាពអឺរ៉ុប និងសហភាពអារ៉ាប់ ដែលប្រព្រឹត្តទៅក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាង EU និង អារ៉ាប់ ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមរួមផងដែរ។ កិច្ចប្រជុំលើកនេះ ក៏ត្រូវបានចាត់ទុកជាឱកាសសម្រាប់បណ្តាថ្នាក់ដឹកនាំ EU និង AL ដើម្បីពិភាក្សាគ្នានិងស្វែងរកវិធានការនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងភាគីទាំងពីរ។ កិច្ចប្រជុំកំពូល EU-AL ត្រូវបានរំពឹងថា នឹងជម្រុញកិច្ចសហប្រតិបត្តិការនិងចែករំលែករាល់បញ្ហាអាទិភាពយុទ្ធសាស្ត្ររវាងប្លុកទាំងពីរនេះ ជាពិសេសគឺ បញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ដូចជាការគ្រប់គ្រងជនចំណាកស្រុក សន្តិសុខតាមព្រំដែន ការប្រែប្រួលអាកាសធាតុ និងស្ថានភាពក្នុងតំបន់ជាដើម។ លើសពីនេះទៅទៀត រាល់ជម្លោះក្នុងតំបន់ ដូចជា វិបត្តិនៅប្រទេសស៊ីរី លីប៊ី យេម៉ែន និងដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា នឹងត្រូវបានយកមកពិភាក្សាគ្នាក្នុងរយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំនេះផងដែរ៕