បើកកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ជប៉ុន

(VOVWORLD) - ក្នុងថ្ងៃធ្វើការដំបូង អង្គប្រជុំនឹងពិភាក្សាអំពីសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិង វិនិយោគក្នុងពេលពិសារអាហារថ្ងៃត្រង់ជាមួយគ្នា។ បន្ទាប់នោះ ថ្នាក់ដឹកនាំ G20 នឹងចូលរួមព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំអំពីសេដ្ឋកិច្ចឌីជីថល។ សម័យប្រជុំ ទី២បានប្រព្រឹត្តទៅនារសៀលថ្ងៃដដែល ដោយផ្តោតទៅលើប្រធានបទស្ដីពីការ ច្នៃប្រឌិត។

នាថ្ងៃទី២៨ ខែមិថុនា កិច្ចប្រជុំកំពូល G20 បានប្រារព្ធឡើងជាផ្លូវការនៅ ទីក្រុង Osaka ប្រទេសជប៉ុន ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើពិភពលោក រួមជាមួយប្រទេសភ្ញៀវ ចំនួន៨ ក៏ដូចជាថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិសំខាន់ៗមួយចំនួនទៀតដូចជា អង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB)។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលលើកនេះក្នុងនាមជាភ្ញៀវផងដែរ។

        ក្នុងថ្ងៃធ្វើការដំបូង អង្គប្រជុំនឹងពិភាក្សាអំពីសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិង វិនិយោគក្នុងពេលពិសារអាហារថ្ងៃត្រង់ជាមួយគ្នា។ បន្ទាប់នោះ ថ្នាក់ដឹកនាំ G20 នឹងចូលរួមព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំអំពីសេដ្ឋកិច្ចឌីជីថល។ សម័យប្រជុំ ទី២បានប្រព្រឹត្តទៅនារសៀលថ្ងៃដដែល ដោយផ្តោតទៅលើប្រធានបទស្ដីពីការ ច្នៃប្រឌិត។

        ថ្ងៃធ្វើការទី២នឹងចាប់ផ្ដើមដោយព្រឹត្តិការណ៍នៅខាងក្រៅស្ដីពីការបង្កើន តួនាទីរបស់នារី។ បន្ទាប់នោះ ថ្នាក់ដឹកនាំ G20 នឹងចូលរួមសម័យប្រជុំចំនួន២ជា បន្តបន្ទាប់ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព បម្រែបម្រួលអាកាសធាតុ បរិស្ថាន និងថាមពល។

        កិច្ចប្រជុំគ្រោងនឹងបិទបញ្ចប់នារសៀលថ្ងៃទី២៩ ខែមិថុនា ដោយការអនុម័ត លើសេចក្ដីថ្លែងការណ៍រួម។ ក្នុងនាមជាប្រធានកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្រ្តី ជប៉ុនលោក Shinzo Abe នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងសន្និសីទកាសែតដើម្បី ជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ។

        ចំពោះប្រទេសវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមព្រឹត្តិការណ៍ទាំងអស់នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ G20។ ទន្ទឹម នឹងនោះ លោកនាយករដ្ឋមន្រ្តីក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំពិភពលោក ផ្សេងៗមួយចំនួន ក៏ដូចជាជួបធ្វើការជាមួយសហគ្រាសនិងអង្គការជាច្រើននៃ ប្រទេសជប៉ុនផងដែរ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៣០ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ