បើកកិច្ចប្រជុំកំពូល SCO នៅឥណ្ឌា៖ រុស្ស៊ីគាំទ្រការបើកទូលាយ SCO

(VOVWORLD) - នាថ្ងៃទី៤ ខែកក្កដា កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (OCS) បានបើកនៅទីក្រុងញូវដេលី (ប្រទេសឥណ្ឌា) ក្នុងទម្រង់តាមអ៊ីនធឺណិត។

បើកកិច្ចប្រជុំកំពូល SCO នៅឥណ្ឌា៖ រុស្ស៊ីគាំទ្រការបើកទូលាយ SCO - ảnh 1ប្រធានាធិបតីរុស្ស៊ី V.Putin ថ្លែងទៅកាន់សន្និសីទតាមរយៈទម្រង់អនឡាញ (ប្រភព៖ kremlin.ru)

ចូលរួមកិច្ចប្រជុំដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃនេះមានមេដឹកនាំនៃប្រទេសសមាជិក SCO ដូចជានាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រធានាធិបតីចិន Xi Jinping ប្រធានាធិបតីរុស្ស៊ី Vladimir Putin ...។ ប្រធានបទ SCO ឆ្នាំ ២០២៣ ដែលឥណ្ឌាកាន់តួនាទីជាប្រធានគឺ  “SCO - សន្តិសុខ ភាពរឹងមាំ”។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល SCO នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានាចាំបាច់ត្រូវគោរពបូរណភាពទឹកដី បង្កើនការតភ្ជាប់ និងរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការឡើងកម្ពស់ថ្មីមួយ។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីកំពុងឈរយ៉ាងរឹងមាំនៅចំពោះមុខសម្ពាធទណ្ឌកម្ម។ លោក Putin បានកត់សម្គាល់ថា តាមពិតសង្រ្គាមចម្រុះកំពុងដំណើរការប្រឆាំងនឹងរុស្ស៊ី។ ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងរុស្ស៊ីកំពុងត្រូវបានប្រើក្នុងទំហំមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ រុស្ស៊ីទប់ទល់ដោយទំនុកចិត្ត ហើយនឹងបន្ត ទប់ទល់នឹងសម្ពាធ  ការដាក់ទណ្ឌកម្ម និងការបង្កហេតុពីកម្លាំងខាងក្រៅដែរ៖

“ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសយើងបន្តអភិវឌ្ឍជាលំដាប់។ ប្រជាជនរុស្ស៊ីសាមគ្គីគ្នា ដែលមិនធ្លាប់មានពីមុនមក មជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូលបានបង្ហាញយ៉ាងច្បាស់នូវសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសខ្លួន តាមរយៈការឡើងសម្លេង ដូចជារណសិរ្សរួបរួមប្រឆាំងនឹងផែនការបះបោរប្រដាប់អាវុធ”។

កាលពីម្សិលមិញផងដែរ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រទេសទាំងអស់។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ SCO នៅចុងបញ្ចប់នៃកិច្ចប្រជុំ បានបញ្ជាក់ផងដែរថា SCO ប្រឆាំងនឹងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ តាមរយៈ "ការត្រិះរិះបែបប្រឈមមុខគ្នា"។

សូមគូសបញ្ជាក់ថា ត្រូវបានបង្កើតឡើងដោយប្រទេសចិន និងរុស្ស៊ីក្នុងឆ្នាំ ២០០១ បច្ចុប្បន្ន SCO មានសមាជិកផ្លូវការចំនួន ៨ គឺឥណ្ឌា កាហ្សាក់ស្ថាន ចិន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន ប៉ាគីស្ថាន និងអ៊ូសបេគីស្ថាន។ ក្នុងកិច្ចប្រុំនេះ អ៊ីរ៉ង់បានចូលរួមក្នុងនាមជាសមាជិក។ ប្រទេសជាសមាជិក SCO ស្រូបយក៤០% នៃចំនួនប្រជាជនពិភពលោក និងច្រើនជាង ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ