បើកកិច្ចប្រជុំកំពូលនៃបណ្តាកោះប៉ាស៊ីហ្វិក

(VOVWORLD) - មេដឹកនាំនៃប្រទេសជាសមាជិកកោះចំនួន ១៨ រួមទាំងអូស្ត្រាលី និងនូវែលសេឡង់ បានពិភាក្សាអំពីសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងនីវ៉ូទឹកសមុទ្រ។
បើកកិច្ចប្រជុំកំពូលនៃបណ្តាកោះប៉ាស៊ីហ្វិក - ảnh 1នៅខាងក្រៅសណ្ឋាគារ Grand Pacific ជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ក្នុងរដ្ឋធានីស៊ូវ៉ា ប្រទេសហ្វីជី កាលពីថ្ងៃទី១១ ខែកក្កដា (រូបថត៖ Reuters)

កិច្ចប្រជុំកំពូលវេទិកាបណ្តាកោះប៉ាស៊ីហ្វិកលើកទី ៥១ បានបើកនៅរដ្ឋធានីស៊ូវ៉ា របស់ប្រទេសហ្វីជី នៅថ្ងៃទី ១១ ខែកក្កដា ជាមួយនឹងប្រធានបទសំខាន់ៗគឺការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងនៅក្នុងតំបន់។

មេដឹកនាំនៃប្រទេសជាសមាជិកកោះចំនួន ១៨ រួមទាំងអូស្ត្រាលី និងនូវែលសេឡង់ បានពិភាក្សាអំពីសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងនីវ៉ូទឹកសមុទ្រ។

មុនពេលបើកកិច្ចប្រជុំ ប្រទេសកោះគីរីបាទី (Kiribati) បានប្រកាសដកខ្លួនចេញពីវេទិកា។ នៅក្នុងលិខិតមួយចុះថ្ងៃទី ៩ ខែកក្កដា ផ្ញើជូនទៅកាន់លេខាធិការដ្ឋានវេទិកា លោក Taneti Mamaau ប្រធានាធិបតី Kiribati បាននិយាយថា ប្រទេសនេះមិនពេញចិត្តនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ ២០២១ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងមីក្រូនេស៊ីនិងសមាជិកផ្សេងទៀត។

សន្និសីទនេះនឹងដំណើរការចាប់ពីថ្ងៃទី ១១ ខែកក្កដាដល់ថ្ងៃទី ១៤ ខែកក្កដា ហើយនឹងអនុម័តឯកសារណែនាំថ្មីមួយដែលមានចំណងជើងថា យុទ្ធសាស្ត្រទ្វីបប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ