បើកកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី ៣២
(VOVWORLD) -នាថ្ងៃទី ១០ ខែកុម្ភៈ កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក(AU) លើកទី៣២ បានបើកនៅទីស្នាក់ការរបស់ AU នៅ ទីក្រុង Addis Ababa ប្រទេសអេត្យូពី។
កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី ៣២ (រូបថត៖ Issafrica) |
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ដោយប្រធានបទ "ជនភៀសខ្លួន ជនធ្វើមាតុភូមិនិវត្តន៍ និងជនអន្តោប្រវេសន៍ ឆ្នោះទៅរកដំណោះស្រាយសម្រាប់បញ្ហាជម្លៀសនៅអាហ្វ្រិកដោយចីរភាព"។របៀបវារៈជួរមុខនៃកិច្ចប្រជុំកំពូលលើកនេះ រួមមាន បញ្ហាជនភៀសខ្លួន ជនអន្តោប្រវេសន៍ក៏ដូចជាការកែទម្រង់ដែលកំពុងប្រព្រឹត្តិទៅនៅ AU សន្តិភាពនិងសន្តិសុខនៅក្នុងតំបន់។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មការ AU លោក Moussa Faki Mahamat បានអំពាវនាវដល់ប្រទេសជាសមាជិកខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ក្នុង សុន្ទរកថារបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថាទ្វីបអាហ្រ្វិកគឺជាទីកន្លែងទទួលយកជនភៀសខ្លួន និងជនអន្តោប្រវេសន៍ប្រមាណ ១ ភាគបីនៃចំនួនមនុស្សទាំងនេះលើពិភាពលោក ទោះបីជា ទ្វីបនេះកំពុងត្រូវប្រឈមនឹងការសាកល្បងអំពីសង្គម សេដ្ឋកិច្ចនិងសន្តិសុខក៏ដោយ។ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាអាហ្វ្រិកបានកំណត់ស្តង់ដារមាសសម្រាប់ចំណងសាមគ្គីភាព ហើយជាប្រភពត្រេតត្រអាល ដើម្បីពិភពលោកឆ្ពោះទៅរកដំណោះស្រាយសម្រាប់ជន ភៀសខ្លួនចាប់បង្ខំដោយចីរភាពផងដែរ៕