បើកកិច្ចប្រជុំគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី១៤

(VOVWORLD) -នាព្រឹកថ្ងៃទី៥ខែកក្កដា នៅទីក្រុង Vinh ខេត្ត Nghe An បានបើកកិច្ចប្រជុំ គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី ១៤ នីតិកាលទី៨។ អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ប្រធានគណៈកម្មាធិកា រចលនាប្រជាជនមជ្ឈិម លោកស្រី Truong Thi Mai។
បើកកិច្ចប្រជុំគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី១៤ - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក Tran Thanh Man ថ្លែងមតិក្នុងកិច្ចប្រជុំគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី១៤

ថ្លែងមិតក្នុងពិធីបើកកិច្ចប្រជុំនេះប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សភាពការណ៍ ក្នុងតំបន់និងអន្តរជាតិនៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញ និងខឿនសេដ្ឋកិច្ចក្នុង ប្រទេសនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ក្រៅពីនោះ គ្រោះមហន្តរាយ ធម្មជាតិ ការប្រែប្រួលអាកាសធាតុក៏ពិបាកព្យាករណ៍ដែលប៉ះពាល់អាក្រក់ដល់ ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន។ លោក Tran Thanh Man បានអះអាងថា៖

“ចាប់ពីពេលនេះដល់ចុងឆ្នាំ ភារកិច្ចរបស់រណសិរ្សមាតុភូមិគឺច្បាមជាប់តាម សេចក្តីសម្រេចចិត្តនិង គោលការណ៍របស់បក្សនិងរដ្ឋ។រណសិរ្សមាតុភូមិ ចូលរួម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាកិច្ចការពារប្រទេស សន្តិសុខ និងកសាងប្រព័ន្ធនយោបាយ។ ធ្វើយ៉ាងម៉េចពីពេលនេះដល់ចុងឆ្នាំ រួមចំណែក ជាមួយបក្ស រដ្ឋ និងគណៈកម្មាធិការបក្សមូលដ្ឋាន ឲ្យមានកំណើនផលិតផលសរុបក្នុងស្រុក GDP។ ក្នុងរយៈពេល៦ខែដើមឆ្នាំយើងមានកំណើនកើន ឡើងដល់៧,០៨%និងគោលដៅក្នុងឆ្នាំទាំងមូលគឺសម្រេចបាន ៦,៧%ដល់៦,៨% ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ