បើកកិច្ចប្រជុំជាន់ខ្ពស់អាហ្វ្រិកស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្មនៅប្រទេសកេនយ៉ា

(VOVWORLD) -កិច្ចប្រជុំនេះបានពិភាក្សាអំពីរាល់យុទ្ធសាស្ត្រផ្លាស់ប្ដូរថ្មី ដើម្បីជួយបណ្ដាប្រទេសអាហ្វ្រិកវាយបរាជ័យលទ្ធិជ្រុលនិយម ដែលកំពុងមានវត្តមាននៅ"ទ្វីបខ្មៅ" នេះ ក្នុងបរិបទដែលភាពក្រីក្រ អត្រាយុវជនគ្មានការងារធ្វើ និងជម្លោះកើនឡើង។

កិច្ចប្រជុំជាន់ខ្ពស់តំបន់អាហ្វ្រិក ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្មបានបើកនៅរដ្ឋធានី Nairobi នៃប្រទេសកេនយ៉ានាថ្ងៃទី ១០ ខែកក្កដា ដោយអំពាវនាវឲ្យខិតខំប្រឹងប្រែងរួមសំដៅរាំងខ្ទប់ការគំរាមកំហែងចំពោះការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពនៅទ្វីបនេះ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ដែលត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសកេនយ៉ារៀបចំឡើង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនយោបាយ អ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកជំនាញសន្តិសុខ។ កិច្ចប្រជុំនេះបានពិភាក្សាអំពីរាល់យុទ្ធសាស្ត្រផ្លាស់ប្ដូរថ្មី ដើម្បីជួយបណ្ដាប្រទេសអាហ្វ្រិកវាយបរាជ័យលទ្ធិជ្រុលនិយម ដែលកំពុងមានវត្តមាននៅ"ទ្វីបខ្មៅ" នេះ ក្នុងបរិបទដែលភាពក្រីក្រ អត្រាយុវជនគ្មានការងារធ្វើ និងជម្លោះកើនឡើង។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា ការគំរាមកំហែងភេរវករកំពុងតែរីករាលដាលនៅអាហ្វ្រិកនិងធ្វើឱ្យអស្ថិរភាពនៅតំបន់ទាំងមូល។ លោក Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួយបណ្ដាប្រទេសអាហ្វ្រិកឲ្យបញ្ឈប់រាល់ការគំរាមកំហែងនៃភរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ