បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (AMM-៥៦)

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-៥៦) និងកិច្ចប្រជុំពាក់ព័ន្ធបានបើកនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 
នៅកិច្ចប្រជុំនេះ តំណាងនៃបណ្តាប្រទេសអាស៊ាន នឹងផ្តោតការពិភាក្សាលើបញ្ហាជា ច្រើន សំដៅរក្សាស្ថិរភាព សន្តិភាព និងសមត្ថភាពក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្នុង តំបន់។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ។
AMM-៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា មានការចូលរួមពីប្រទេសចំនួន ២៩ និងសមាគមចំនួន ១៨។ ក្នុងរយៈពេល៤ថ្ងៃនៃកិច្ចប្រជុំផ្លូវការ នឹងមានកិច្ចប្រជុំចំនួន ១៧ ដោយផ្តោតលើរបៀបវារៈចំនួន ៨ ជុំវិញសន្តិសុខ សន្តិភាព និងសមត្ថភាពក្នុងការស្ដារ សេដ្ឋកិច្ចឡើងវិញក្នុងតំបន់។ ស្ថានភាពស្មុគ្រស្មាញនៅចំណុចក្ដៅគគុកក្នុងតំបន់ក៏ដូច ជាលើពិភពលោក ដូចជាសមុទ្រខាងកើត មីយ៉ាន់ម៉ា បញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់ ឬការវិវឌ្ឍន៍ថ្មីៗនៅលើឧបទ្វីបកូរ៉េក៏ត្រូវបានលើកឡើងផងដែរ។ តាមការគ្រោងទុក បណ្ដារដ្ឋមន្ត្រីនឹងអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការប្រហែល ៤០។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងគណៈប្រតិភូវៀតណាមនឹង ចូលរួមកិច្ចប្រជុំជាង២០។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីនៃកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់អាស៊ាន (SOM ASEAN) បានឲ្យដឹងថា៖
“ការចូលរួមរបស់គណៈប្រតិភូវៀតណាមលើកនេះ ដំបូងបង្អស់គឺដើម្បីអនុវត្តន៍ សេចក្តីសម្រេចចិត្តរបស់បក្ស និងគោលមាគ៌ា និងគោលនយោបាយរបស់រដ្ឋ ក៏ដូចជា រដ្ឋាភិបាលវៀតណាមចំពោះសកម្មភាពរបស់វៀតណាមក្នុងអាស៊ាន។ វៀតណាមនឹង រួមចំណែក ដើម្បីឆ្ពោះទៅរកភាពឯកឆន្ទក្នុងការសម្រេចចិត្ត ការចុះសម្រុងគ្នាក្នុងគំនិត ផ្តួចផ្តើមនិងផលប្រយោជន៍របស់ប្រទេសនានា ព្រមទាំងធ្វើយ៉ាងណាឱ្យមានភាពសម ហេតុផលក្នុងការដោះស្រាយបញ្ហាទាំងអស់ដែលបានលើកឡើង។ ចំពោះគំនិតផ្តួច ផ្តើម និងអាទិភាពរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងឆ្នាំនេះ ភារកិច្ចរបស់គណៈប្រតិភូ វៀតណាមគឺជួយគាំទ្រ ធ្វើយ៉ាងណាឱ្យគំនិតផ្តួចផ្តើម និងអាទិភាពទាំងនេះក្លាយជា ការពិត។ ពីនោះ ប្រែក្លាយអាទិភាព និងគំនិតផ្តួចផ្តើមទាំងអស់នៃឆ្នាំប្រធានអាស៊ាន ២០២៣ទៅជា ទ្រព្យសម្បត្តិរួមរបស់សមាគម តាមនោះរួមចំណែកយ៉ាងជាក់ស្តែងដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ទាំងមូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ