បើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានមិនផ្លូវការ
(VOVWORLD) - នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើមដំបូងនៅក្នុងចំណោមព្រឹត្តិ ការណ៍ជាច្រើន មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ច ប្រជុំពាក់ព័ន្ធនានាប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា។
លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១០ វិច្ឆិកា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានមិនផ្លូវការ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការ បរទេសនៃប្រទេសសមាជិកទាំងឡាយ។ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ។ នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើមដំបូងនៅក្នុងចំណោមព្រឹត្តិ ការណ៍ជាច្រើន មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ច ប្រជុំពាក់ព័ន្ធនានាប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលជម្ងឺរាតត្បាត Covid-19 នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញនោះ អាស៊ានត្រូវជួបប្រទះនឹងបញ្ហា ប្រឈមដ៏ធ្ងន់ធ្ងរ។ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ចាំបាច់ត្រូវបន្ត ប្រដេញតាមគោលដៅកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។ លោក Pham Binh Minh បានសម្ដែងនូវក្ដីសង្ឃឹមថា ប្រទេសអាស៊ាននានានឹងបន្តគាំទ្រ ហើយសហប្រតិបត្តិការគ្នាក្នុងការជំរុញការអនុវត្តលទ្ធផលនិងគំនិតផ្ដួចផ្ដើមទាំងអស់ រួមទាំងលទ្ធផលនិងគំនិតផ្ដួចផ្ដើមនៃឆ្នាំនេះដោយឈរលើភាព ស្អិតរមួតនិងការឆ្លើយតប។ លោកមានប្រសាសន៍ថា៖
“ដោយឈរលើស្មារតីនៃភាពស្អិតរមួតនិងការឆ្លើយតប ខ្ញុំមានបំណង ថា យើងទាំងអស់គ្នានឹងបន្តគាំទ្រហើយសហប្រតិបត្តិការក្នុងអំឡុងពេលប្រព្រឹត្ត ទៅកិច្ចប្រជុំនេះ ក៏ដូចជាកិច្ចប្រជុំសំខាន់ផ្សេងៗទៀតនាពេលខាងមុខ ជា ពិសេសគឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ដោយឈរលើស្មារតីនេះ ខ្ញុំមានបំណងថា យើងនឹងបន្តពិភាក្សាប្រកប ដោយប្រសិទ្ធភាពដើម្បីជំរុញថែមទៀតនូវការយកចិត្តទុកដាក់និងអាទិភាព រួមរបស់យើង”។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានមិនផ្លូវការ លោកឧប នាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បានអញ្ជើញធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានយោបាយ-សន្តិសុខអាស៊ានលើកទី២២ផងដែរ៕