បើកកិច្ចប្រជុំលើកទី៥៣របស់គណ់ៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - កិច្ចប្រជុំលើកទី៥៣របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម បាន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២២ កុម្ភៈ នៅទីក្រុងហាណូយ។ 
កិច្ចប្រជុំនឹងអូសបន្លាយក្នុង រយៈពេល១ថ្ងៃ ដើម្បីពិចារណា ផ្ដល់មតិយោបល់អំពី រចនាសម្ព័ន្ធ សមាសភាព និង បរិមាណបេក្ខជនរបស់បណ្ដាស្ថាប័ន អង្គការ អង្គភាពនៅមជ្ឈឹមនិងមូលដ្ឋាន ដែលត្រូវ បានឧទ្ទេសនាមឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥។
បើកកិច្ចប្រជុំលើកទី៥៣របស់គណ់ៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ។
(រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំឆ្លូវត្រីស័ក២០២១ ដោយបន្តពង្រីករាល់លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាភាពជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្ស គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅអនុវត្តយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានដាក់ចេញ ជាពិសេសគឺការដឹកនាំការងារបូកសរុបអាណត្តិរដ្ឋសភានីតិកាលទី១៤ ព្រមទាំងសហការរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ផងដែរ”។

នៅកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានផ្ដល់មតិយោបល់ អំពីរបាយការណ៍ការងារអាណត្តិ២០១៦-២០២១ របស់រដ្ឋាភិបាលនិងរបាយការណ៍បូក សរុបការងារផ្សេងៗទៀតរបស់រដ្ឋសភានីតិកាលទី១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ