បើកកិច្ចប្រជុំសមាជិករដ្ឋសភាឯកទេស

(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលមតិយោបល់របស់សមាជិកសភា ដែលប្រតិបត្តិការឯកទេស រួមចំណែកបង្កើតមូលដ្ឋានគ្រឹះសុក្រិត លើកកម្ពស់គុណភាពគម្រោងច្បាប់ មុនពេលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦។
បើកកិច្ចប្រជុំសមាជិករដ្ឋសភាឯកទេស - ảnh 1បើកកិច្ចប្រជុំសមាជិករដ្ឋសភាឯកទេស

នាព្រឹកថ្ងៃទី ២៨ សីហា នៅវិមានរដ្ឋសភា កិច្ចប្រជុំសមាជិករដ្ឋសភាប្រតិបត្តិការឯកទេសលើកទី ៤ អាណត្តិទី ១៥ បានបើកជាផ្លូវការ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលមតិយោបល់របស់សមាជិកសភា ដែលប្រតិបត្តិការឯកទេស រួមចំណែកបង្កើតមូលដ្ឋានគ្រឹះសុក្រិត លើកកម្ពស់គុណភាពគម្រោងច្បាប់ មុនពេលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦។ ក្នុងរយៈពេល ២ ថ្ងៃកន្លះ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា អង្គប្រជុំផ្តល់យោបល់ និងពិភាក្សាលើគម្រោងច្បាប់ចំនួន ៨ ដើម្បីដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៦ ខាងមុខ។ គម្រោងច្បាប់ចំនួន ៨ រួមមាន៖ ច្បាប់ស្តីពីដីធ្លី (វិសោធនកម្ម); ច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម); ច្បាប់លំនៅដ្ឋាន (វិសោធនកម្ម); ច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម); ច្បាប់ស្តីពីទូរគមនាគមន៍ (វិសោធនកម្ម); ច្បាប់ស្តីពីអត្តសញ្ញាណប័ណ្ណពលរដ្ឋ (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីកងកម្លាំងចូលរួមការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន; ច្បាប់ស្តីពីការគ្រប់គ្រង និងការពារសំណង់ការពារជាតិ និងតំបន់យោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ