បើកកម្មវិធីទិវាអក្សរសាស្ត្រអឺរ៉ុបលើកទី៦នៅវៀតណាម
|
បើកកម្មវិធីទិវាអក្សរសាស្ត្រអឺរ៉ុបលើកទី៦នៅវៀតណាម |
(VOV)_កម្មវិធីនេះត្រូវបានបើក នារសៀលថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ
ដោយមានការចូលរួមរបស់ប្រទេសអឺរ៉ុបចំនួន៨ ដូចជា៖ ដាណឺម៉ាក់ អង់គ្លេស អ៊ីតាលី
និងបារាំង។ ដោយមានសកម្មភាពអក្សរសាស្ត្រចំនួន២៥ ព្រឹត្តិការណ៍នេះបានប្រព្រឹត្ត
ទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ឧសភា នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២
នៅទីក្រុងហូជីមិញ។ លោកស្រី Le Tuyet Nhung ដំណាងគណៈប្រតិភូ Wallonia – Brussels ( បែល្ស៊ីក) បានអោយដឹងថា៖
“ ខ្ញុំចាត់ទុកថា៖ បណ្ដាទិវាអក្សរសាស្ត្រអឺរ៉ុបនៅវៀតណាម នឹងជួយអោយអ្នក
អានវៀតណាមមានទស្សនះធំទូលាយជាង ចំពោះខឿនអក្សរសាស្ត្រពិភពលោក។ ”
នាយប់ថ្ងៃទី៥ ឧសភា ក្នុងពេលឧទ្ទេសនាមអំពីសៀវភៅ៖ បណ្ដាតុក្កតាឃ្លាតឆ្ងាយ
ពីស្រុកកំណើត របស់អ្នកអក្សរសាស្ត្រអាល្លឺម៉ង់ Karin Kalisa បានចាប់ផ្តើមអោយកម្ម
វិធី បណ្ដាទិវាអក្សសាស្ត្រអឺរ៉ុបនៅវៀតណាម៕