បើកការដ្ឋានគំរោងការផ្លូវហាយវេតភ្ជាប់ Quang Ninh ជាមួយ Hai Phong
|
បើកការដ្ឋានគំរោងការផ្លូវហាយវេតភ្ជាប់ Quang Ninh ជាមួយ Hai Phong (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣កញ្ញានៅខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានបញ្ជាបើកការដ្ឋានគំរោងការផ្លូវហាយវេតភ្ជាប់
ទីក្រុង Ha Long (ខេត្ត Quang Ninh) ជាមួយស្ពាន Bach Dang (Hai Phong)។ ថ្លែងមតិ
នៅពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានលើកច្បាស់ថា ការចលនា
បណ្ដាប្រភពកំលាំងរបស់សមាសភាពសេដ្ឋកិច្ចរបស់សង្គមទាំងមូលនិងលៃទុក
ប្រភពកំលាំងរបស់ថវិការរដ្ឋដើម្បីវិនិយោគសាងសង់ដោយព្រមៗគ្នាហេដ្ឋាន
រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជាការលោតផ្លោះយុទ្ធសាស្ត្រមួយដើម្បីអភិវឌ្ឍន៍
យ៉ាងលឿននិងចីរភាពប្រទេសជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សំណូមពរអនុវត្តត្រឹមត្រូវការកំណត់របស់រដ្ឋអំពីវិនិយោគសាងសង់ ធានា
ល្បឿនគុណភាពសុវត្ថិភាពប្រសិទ្ធភាពរបស់សំណង់។
គំរោងការផ្លូវហាយវេ Ha Long-Hai Phong មានប្រវែង២៥គីឡូម៉ែត្រមានតំលៃ៦លាន៤សែនលានដុង។រយៈពេលសំរេចកំណាត់ទីក្រុង Ha Long -ស្ពាន
Bach Dang នាឆ្នាំ២០១៦៕