បើកការដ្ឋានសាងសង់គម្រោងការណ៍ថាមពលពន្លឺព្រះអាទិត្យ និងវាយោអគ្គិសនីនៅ Binh Dinh
(VOVWORLD) -គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ គួបផ្សំនឹងវាយោអគ្គិសនីនេះ មានអនុភាពកម្លាំង ១០០ មេហ្តាវ៉ាត់ ដោយទុនវិនិយោគជាប្រាក់ចំនួន ៦៣,៦៩ លានដុល្លារអាមេរិក ហើយត្រូវបានបែងចែកជាដំណាក់កាលចំនួន ២។
បើកការដ្ឋានសាងសង់គម្រោងការណ៍ថាមពលពន្លឺព្រះអាទិត្យ និងវាយោអគ្គិសនីនៅ Binh Dinh |
នាល្ងាចថ្ងៃទី ៣ មេសា នៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi ទីក្រុង Quy Nhon ខេត្ត Binh Dinh ក្រុមហ៊ុនភាគហ៊ុន Fujiwara របស់ជប៉ុនបានបើកការដ្ឋានសាងសង់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ និងវាយោអគ្គិសនី Fujiwara Binh Dinh ។ គម្រោងការណ៍នេះដោយក្រុមហ៊ុនចំកាត់ Fujiwara Binh Dinh ជាម្ចាស់វិនិយោគ។ គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ គួបផ្សំនឹងវាយោអគ្គិសនីនេះ មានអនុភាពកម្លាំង ១០០ មេហ្តាវ៉ាត់ ដោយទុនវិនិយោគជាប្រាក់ចំនួន ៦៣,៦៩ លានដុល្លារអាមេរិក ហើយត្រូវបានបែងចែកជាដំណាក់កាលចំនួន ២។ ដំណាក់កាលទី ១ គឺសាងសង់ រោងចក្រចមាពលពន្លឺព្រះអាទិត្យដោយមានអនុភាព ៥០ មេហ្តាវ៉ាត់ នៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi ដោយមានផ្ទៃដីចំនួន ៦០ ហិកតា និងដាក់ឲ្យដំណើរការចាប់ពីខែកុម្ភៈឆ្នាំ២០១៩ ខាងមុខ។ ដំណាក់កាលទី ២ គឺវិនិយោគរោងចក្រ វាយោអគ្គិសនី ដោយមានអនុភាព ៥០ មេហ្តាវ៉ាត់ នៅ ឃុំ Cat Ba ស្រុក Phu Cat ដែលគ្រោងនឹងដាក់ឲ្យដំណើរការនាឆ្នាំ ២០២០ ខាងមុខផងដែរ៕