បើកការដ្ឋានសាងសងគំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិ Da Nang
|
បើកការដ្ឋានសាងសងគំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិ Da Nang |
(VOV)_នាព្រឹកថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត ណាម)
បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសងគំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរ
ជាតិ-ព្រលានយន្តហោះអន្តរជាតិ Da Nang។ គំរោងការន៍នេះមានទុន វិនិយោគចំនួន ៣៥០០ពាន់លានដុង ត្រូវបានកសាងលើផ្ទៃដី ២១ ពាន់ម៉ែត្រ ក្រឡា។ តាម
គំរោង ស្ថានីយ៍នេះអាចទទួលបានភ្ញៀវពី៤ដល់៦លាននាក់/ឆ្នាំ បំរើភ្ញៀវចំនួន
១៦០០នាក់/ម៉ោងកំពូល។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង គមនាគមន៍និង
ដឹកជញ្ជូនវៀតណាម លោក Nguyen Nhat បានអោយដឹងថា៖
“ គំរោងការណ៍៖កសាងស្ថានីយ៍ភ្ញៀវអន្តរជាតិ-ព្រលានយន្តហោះ អន្តរជាតិ
Da Nang បានជាក់ស្ដែងភាវូបនីយកម្មការតម្រង់ទិស និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ដំណាក់កាល ២០១១ និង២០២០។ នេះគឺជាគំរោងការណ៍
ដើមដំបូងបានអនុវត្តតាមរបៀប សង្គមភាវូបនីយកម្ម ក្នុងវិស័យអាកាសចរណ៍៕”