(VOVworld) - នាព្រឹកថ្ងៃទី២៦ មិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានបញ្ជាបើកការដ្ឋានសាងសង់គំរោងការណ៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac។គំរោងការណ៍នេះ ត្រូវបានអនុវត្តដោយមានទុនវិនិយោគសរុបចំនួន៤៥០លានដុលាអាមេរិកពីប្រភព
ទុន ODA របស់ជប៉ុននិងទុនតបតរបស់វៀតណាម។ថ្លែងមតិនៅពិធីនេះ លោក
Nguyen Tan Dung បានលើកច្បាស់ថា៖ បក្ស រដ្ឋវៀតណាមកំណត់ថាវិទ្យាសាស្ត្រ
បច្ចេកវិទ្យាព្រមទាំងអប់រំបណ្ដុះបណ្ដាល ជាពិសេសគឺបណ្ដុះបណ្ដាលប្រភពធន
ធានមនុស្សមានគុណភាពខ្ពស់ ជាគោលនយោបាយជាតិ ចម្បងហើយជាជំហាន១
ក្នុងចំណោមជំហានលោតផ្លោះទាំង៣ដើម្បីជំរុញខ្លាំងដំណើរការឧស្សាហូបនីយ
កម្មនិងទំនើបភាវូបនីយកម្ម។ហេតុនេះហើយ មណ្ឌល បច្ចេកវិទ្យាខ្ពស់ Hoa Lac
បានចាប់បដិសន្ធិពីយូរមកដោយមានភារកិច្ចស្រាវជ្រាវ អភិវឌ្ឍន៍និងប្រើប្រាស់
បច្ចេកវិទ្យាខ្ពស់ បណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ ផលិតកម្មក៏ដូច
ជាធ្វើអាជីវកម្មផលិតផលបច្ចេកវិទ្យាខ្ពស់ផងដែរ។លោក Nguyen Tan Dung បាន
លើកច្បាស់ថា៖
“ថ្ងៃនេះយើងបើកការដ្ឋានសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលបច្ចេក
វិទ្យាខ្ពស់ Hoa Lac។នេះជាលក្ខខ័ណ្ឌដ៏សែនសំខាន់ដើម្បីមណ្ឌលបច្ចេកវិទ្យាខ្ពស់ នេះអភិវឌ្ឍន៍លឿននិងប្រកបដោយប្រសិទ្ធិភាពជាង។បើសិនជាដើមឆ្នាំ២០១៨
ដាក់គំរោងការណ៍ហេដ្ឋរចនាសម្ព័ន្ធនេះឲ្យដំណើរការ មណ្ឌលបច្ចេកវិទ្យាខ្ពស់
Hoa Lac និងមានលក្ខណៈថ្មីដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស”។
ក្នុងឱកាសនេះដែរ លោក Nguyen Tan Dung ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល ជប៉ុនដោយបានលៃទុកការគាំទ្រធំបំផុតសំរាប់វៀតណាមផងដែរ៕