បើកការដ្ឋានសាងសង់គំរោងការវារីអគ្គិសនី Trung Son
នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅឃុំTrung Son ស្រុកQuan Hoa ខេត្ត Thanh Hoa ឧបនា យករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអនុញ្ញត្តិអោយបើកការ ដ្ឋានសាង សង់ គំរោងការវារីអគ្គិសនី Trung Son ( ពលានុភាព ២៦០ MW) ។ នេះគឺជាវារីអគ្គិសនី ដើមដំបូង នៅវៀតណាម ត្រូវបានធនាគារពិភពលោក (WB)ផ្តល់ជំនួយ។ ថ្លែងមតិនៅ
ទីនេះឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា÷ នេះគឺជាគំរោងការណ៍ មាន
សារសំខាន់ពិសេស។ ក្រៅពីការផ្គត់ផ្គង់អគ្គិសនីគំរោងការណ៍នៅមានភារកិច្ចទប់ទល់
នឹងទឹកជំនន់ និងភាពរាំងស្ងួត។ វារីអគ្គិសនី Trung Sonនឹងនាំមកផលប្រយោជន៍ជាច្រើន អំពីបរិស្ថាន បង្កលក្ខណះរស់នៅ និងបរិស្ថានល្អ ចំពោះប្រជាជនដែលស្ថិតនៅក្នុងតំបន់
គំរោងការ៕
|
បើកការដ្ឋានសាងសង់ គំរោងការវារីអគ្គិសនី Trung Son (http://baodientu.chinhphu.vn) |