បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang

បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang - ảnh 1
បើកការដ្ឋានសាងសង់ដងទង់ជាតិនៅកោះ Tho Chu ខេត្ត Kien Giang (tuoitreonlines)

        Vovworld-នាថ្ងៃទី១៧ឧសភានៅទួល Tay ឃុំ Tho Chau កោះ Tho Chu ស្រុក
Phu Quoc ខេត្ត Kien Giang មជ្ឈឹមសមាគមនិស្សិតវៀតណាមបាន​រៀបចំ​ពិធីបើក​
ការដ្ឋាន​សំណង់ដងទង់ជាតិជាមួយតំលៃសរុបជាង១ពាន់លានដុង។ ដង​ទង់ជាតិ
នៅ​កោះ Tho Chu មានកំពស់២៥ម៉ែត្រ ទំហ៊ុំទង់ជាតិមាន២៨ម៉ែត្រ​ក្រឡា។ នេះជា​
សំណង់​​ដងទង់ជាតិទី២ដោយសមាគមនិស្សិតវៀតណាមបំផុស​និងសាងសង់
បន្ទាប់​ពី​ដ​ងទង់ជាតិនៅភ្នំ Thoi Loi ស្រុកកោះ Ly Son ខេត្ត Quang Ngai។

        កោះ Tho Chu ជាកោះនៅដំបន់សមុទ្រនីរតីនៃមាតុប្រទេស ជាប់នឹង​ប្រទេស​​​​
ក្នុង​​ដំបន់ដូចជាថៃ​កម្ពុជាម៉ាឡេស៊ី​ដោយហេតុនេះការសាងសង់ដង​ទង់​ជាតិ
មាតុប្រទេសអះអាងអធិបតេយ្យភាពកោះសមុទ្រពិសិទ្ធិរបស់វៀតណាម។

        ក៏ក្នុងព្រឹកថ្ងៃដ៏ដែល នៅទីក្រុង Can Tho សម្ព័ន្ធយុវជនទីក្រុង Can Tho បាន​
សហការ​ជាមួយគណៈកម្មាធិការបក្សសាលាជាន់ខ្ពស់វិជ្ជាជីវទីក្រុង Can Tho រៀបចំ​
បើក​សម្ភោធន៍រូបសណ្ឋានបង្គោលសីមាអធិបតេយ្យភាពកោះ Truong Sa ក្នុង
បរិវេណ​សាលាសំដៅបង្ហាញទឹកចិត្តស្នេហាជាតិស្មារតីឆ្ពោះទៅសមុទ្រកោះដើម្បី
បង្កើនកំលាំងចលករសំរាប់យុទ្ធជនក្នុងការតស៊ូការពារអធិបតេយ្យភាពសមុទ្រកោះ
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ