បើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី ១

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមករា នៅខេត្ត Dong Nai នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង វិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១។ 
បើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី ១ - ảnh 1គម្រោងព្រលានយន្តហោះ Long Thanh ដំណាក់កាលទី ១ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០២៥ (រូបថតៈ KH/ laodong.vn)

គោលបំណងរបស់គម្រោង គឺការ សាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ទទួលបានកម្រិត ៤F ស្របតាមស្តង់ដា របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសជាតិ ហើយឆ្ពោះក្លាយទៅជាមជ្ឈមណ្ឌល ដឹកជញ្ជូនអាកាសយានដ្ឋាននៃតំបន់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃគម្រោង នឹងវិនិយោគសាងសង់ផ្លូវរត់ និងស្ថានីយដឹកអ្នកដំណើរ ដែលមានធាតុជំនួយ ធ្វើសមកាលកម្មដែលមានសមត្ថភាព ផ្ទុកអ្នកដំណើរ ២៥ លាននាក់/ឆ្នាំ និងទំនិញបាន ១,២ លានតោន/ឆ្នាំ។ ជាមួយគ្នានោះ អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងអនុវត្តបច្ចេកវិទ្យាទំនើបនិងបើកចំហដើម្បីអាចធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាទំនើបបំផុតក្នុងការសាងសង់ ការគ្រប់គ្រងនិងប្រតិបត្តិការអាកាសចរណ៍ស្របតាមស្តង់ដារអន្តរជាតិនិងស្មើនឹងអាកាសយានដ្ឋានអន្តរជាតិជឿនលឿននៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ