បើកការដ្ឋានសាងសង់ស្ពានBac Luan២វៀតណាម-ចិន។
(VOVWORLD) /  
|
ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់ស្ពានBac Luanទី២វៀតណាម-ចិន
(រូបថតVNA) |
Vovworld-ពិធី បើកការដ្ឋានសាងសង់ស្ពានBac Luanទី២វៀតណាម-ចិនត្រូវបានរៀបចំ
ឡើងនៅទីក្រុងMong Caiខែត្រ Quang Ninhនាព្រឹកថ្ងៃទី២២វិច្ឆិកា។សំណង់នេះមានអត្ថ
ន័យសំខាន់ក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំង២វៀតណាម-ចិនជាពិសេសគឺ
ការដឹកជញ្ជូនទំនិញអ្នកដំណើរជាដើម។ភា គីទាំង២វៀតណាមនិងចិនរួមគ្នាសាងសង់
ស្ពាននិងរួមមានកម្មសិទ្ឋិ។ ស្ពានBac Luanទី២មានចម្ងាយពី ស្ពានBac Luanទី១ប្រមាណ
៣,២គីឡូម៉ែត្រប៉ែកខាងក្រោម។នេះជាស្ពានប៉េតុង១មានបណ្តោយ៦១៨ម៉ែត្រទទឹង
២៧,៧ម៉ែត្រ។ទុនវិនិយោគសរុបរបស់ភាគីវៀតណាមមានជាង៣៣៥ ពាន់លានដុង។
ច្លែងមតិនៅទីនេះលោកLe Quang Tung អនុប្រធានគណះកម្មាធិការប្រជាជនខែត្រ
Quang Ninhអះអាងថា៖“ រដ្ឋាភិបាលនៃប្រទេសទាំង២វៀតណាមនិងចិនបានចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានទី២ឆ្លងកាត់ទន្លេBac Luanដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។រួមជាមួយនោះ
បំពេញតម្រូវការដែលកាន់តែបានកើនឡើងក្នុងការដឹកជញ្ជូនទំនិញអ្នកដំ ណើរការផ្លាស់
ប្តូរពាណិជ្ជកម្មសេដ្ឋកិច្ចនិងវប្បធម៌ទ្វេភាគីទៀតផង។ “
តាមគំរោងសំណង់នេះនឹងសំរេចនិងបើកការចរាចរណ៍ក្នុងឆ្នាំ២០១៦៕
-VOVWORLD