បើកការតាំងពិព័រណ៌គំនូរនិងរូបថតទេសចរណ៍នៃខេត្ត​ទាំង ៦ នៅ​តំបន់ Viet Bac

(VOVWORLD) - ការតាំងពិព័រណ៌គំនូរ និងរូបថតទេសចរណ៍នៃខេត្តទាំង៦ នៅតំបន់ Viet Bac បានបើកជាផ្លូវការកាលពីថ្ងៃទី ២៤ ខែសីហា នៅខេត្ត Bac Kan។ ព្រឹត្តិការណ៍នេះ ស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ដំណើរទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac លើកទី១៥”។ ពិព័រណ៍នេះ បើកឲ្យទស្សនាដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅផ្ទះវប្បធម៌ខេត្ត Bac Kan ។

ពិព័រណ៌នេះ បានដាក់តាំងបង្ហាញស្នាដៃសិល្បៈគំនូរនិងរូបថតចំនួន ១២០ របស់វិចិត្រករមកពីខេត្តទាំង ៦ នៅតំបន់ Viet Bac រួមមានខេត្ត Bac Kan ខេត្ត Cao Bang ខេត្ត Lang Son ខេត្ត Tuyen Quang ខេត្ត Ha Giang និងខេត្ត Thai Nguyen។

បើកការតាំងពិព័រណ៌គំនូរនិងរូបថតទេសចរណ៍នៃខេត្ត​ទាំង ៦ នៅ​តំបន់ Viet Bac - ảnh 1បើកការតាំងពិព័រណ៌គំនូរ និងរូបថតទេសចរណ៍នៃខេត្តទាំង៦ នៅតំបន់ Viet Bac នៅខេត្ត Bac Kan។ រូបថត៖ VOV

វិចិត្រករ Tran Hang សមាជិកនៃសមាគមអក្សរសាស្ត្រនិងសិល្បៈខេត្ត Bac Kan បានឲ្យដឹងថា ពិព័រណ៍នេះគឺជាឱកាសសម្រាប់សិល្បករមកពីតំបន់ Viet Bac ជួបប្រាស្រ័យ ផ្លាស់ប្តូរនិងសិក្សាបទពិសោធន៍ ក៏ដូចជាស្វែងរកទិសដៅថ្មីសម្រាប់វិចិត្រសិល្បៈក្នុងតំបន់។ ជាពិសេស កម្មវិធី "ទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ" ត្រូវបានរៀបចំឡើងជាលើកទី១៥ហើយ ប៉ុន្តែនេះជាលើកដំបូងដែលរួមបញ្ចូលគ្នានូវការតាំងពិពណ៌គំនូរនិងរូបថត នាំមកនូវចំណាប់អារម្មណ៍ថ្មីថ្មោងដល់ទស្សនិកជន។ វិចិត្រករ Tran Hang បានធ្វើអត្ថាធិប្បាយ៖ “ស្នាដៃនៅទីនេះគឺសម្បូរបែបណាស់ មានខ្លឹមសារ មានអត្ថន័យ ផ្តល់សារជូនទស្សនិកជនអំពីវប្បធម៌តំបន់ ប្រជាជន ក៏ដូចជាធម្មជាតិ ដែលបងប្អូនជនជាតិភាគតិចកំពុងរស់នៅ។ ស្នាដៃបង្កប់ដោយអត្តសញ្ញាណមនៃតំបន់ភ្នំភាគខាងជើង”។

ជាមួយនឹងការតាំងពិព័រណ៌គំនូរនិងរូបថតទេសចរណ៍នៃខេត្តទាំង ៦ នៅតំបន់ Viet Bac នាឱកាសនេះ ខេត្ត Bac Kan ក៏បានរៀបចំការតាំងបង្ហាញ និងឧទ្ទេសនាមឯកសារប្រវត្តិសាស្ត្រនិងរូបភាពជាច្រើនអំពីប្រជាជន និងវប្បធម៌ប្រពៃណីក្នុងស្រុក ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការរំដោះខេត្ត Bac Kan (២៤ សីហា១៩៤៩- ២៤ សីហា ២០២៤) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ