បេក្ខជន Joe Biden ពង្រីកគម្លាតជាមួយគូប្រជែងឡើងដល់ ១៦ ពិន្ទុនៅទូទាំងប្រទេសអាមេរិក
(VOVWORLD) - លទ្ធផលនៃការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន CNN ដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែតុលា បានបង្ហាញថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានពង្រីកគម្លាតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) រហូតដល់ ១៦ ពិន្ទុនៅទូទាំងប្រទេសក្នុងអត្រា ៥៧% -៤១% ។
បេក្ខជន Joe Biden ពង្រីកគម្លាតជាមួយគូប្រជែងឡើងដល់ ១៦ ពិន្ទុនៅទូទាំងប្រទេសអាមេរិក (រូបថត៖ CNN) |
ការស្ទង់មតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នារបស់ប្រធានា ធិបតីជាលើកដំបូង ហើយបន្ទាប់ពីប្រធានាធិបតី លោកដូណាល់ត្រាំត្រូវបានគេជូនដំណឹងថាឆ្លងជំងឺកូវីដ១៩។
ជាក់ស្តែង យោងតាមលទ្ធផលនៃការស្ទង់មតិ លោក Biden បានគាំទ្រលើបញ្ហាជាច្រើន រួមមានការថែទាំសុខភាព ការតែងតាំងចៅក្រមតុលាការកំពូលនិងបញ្ហាជំងឺឆ្លងកូវីដ១៩ជាដើម។
លទ្ធផលនៃការស្ទង់មតិ ក៏បានបង្ហាញថាមានអ្នកឆ្លើយសំណួរចំនួន ៥៧% បាននិយាយថា លោក Biden ធ្វើបានល្អប្រសើរជាងលោក ដូណាល់ត្រាំនៅក្នុងការជជែកដេញដោលគ្នាលើកដំបូង ខណៈពេលដែលអ្នកឆ្លើយត្រឹមតែ ២៦% ប៉ុណ្ណោះ បានគាំទ្រលោកដូណាល់ត្រាំ ហើយ ១៤% ទៀតមិនបានគាំទ្រអ្នកទាំងពីរនេះទេ៕