បេក្ខជនគណៈបក្សប្រជាធិបតេយ្យគាំទ្រអនុប្រធានាធិបតីអាមេរិក Biden ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី

បេក្ខជនគណៈបក្សប្រជាធិបតេយ្យគាំទ្រអនុប្រធានាធិបតីអាមេរិក Biden ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី - ảnh 1
បេក្ខជនគណៈបក្សប្រជាធិបតេយ្យគាំទ្រអនុប្រធានាធិបតីអាមេរិក Biden ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី (Image: VNA)

(VOVworld) – អ្នកបោះឆ្នោតជិតពាក់កណ្ដាលនៃគណៈបក្សប្រជាធិបតេយ្យមាន
គោលបំណងថា៖ អនុប្រធានាធិបតីអាមេរិក លោក Joe Biden ចូលរួមការប្រកួត
 ប្រជែងរកសម្លេងឆ្នោតរបស់គណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ
 ២០១៦ ខាងមុខ។ តាមលទ្ធផលនៃការបោះប្រជាមតិអនុវត្តដោយ Reuters/Ipsos
 នាថ្ងៃទី ១២ តុលា ៤៨% អ្នកបោះឆ្នោតាគាំទ្រលោក Biden ឈរឈ្មោះ ។ ប៉ុន្តែ
ប្រការនេះមិនមានន័យថា៖ អ្នកបោះឆ្នោតរបស់គណៈបក្សប្រជាធិបតេយ្យនឹង
គាំទ្រលោកក្លាយទៅជាតំណងនៃគណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបទី
 នាឆ្នាំខាងមុខនៅឡើយ។ គ្រាន់តែ ១៧% អ្នកបោះឆ្នោតប៉ុណ្ណោះដែលឲ្យដឹងថា៖
នឹងបោះឆ្នោតឲ្យ លោក Biden នៅក្នុងពេលនោះមានអ្នកបោះឆ្នោតដល់ទៅ ៤៦%
គាំទ្រអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក​លោកស្រី​ Hilary Cliton។ នាបច្ចុប្បន្ន លោក
Biden នៅមិនទាន់សម្រេចពីការលរួម ការរត់ប្រណាំងចូលសេវិមាននៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ