បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden បន្តពង្រីកគម្លាតជាមួយគូប្រជែងក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០

(VOVWORLD) -  លទ្ធផលនៃការស្ទង់មតិសាធារណជនដែលធ្វើឡើងដោយទូរទស្សន៍ CNN នាពេលថ្មីៗនេះបានបង្ហាញថាអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden បានពង្រីកគម្លាតពីបេក្ខជនផ្សេងៗដែលនៅសេសសល់របស់គណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០ ខាងមុខ ។
បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden បន្តពង្រីកគម្លាតជាមួយគូប្រជែងក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០  - ảnh 1 អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ( រូបថត៖ TTXVN)

ជាក់ស្តែង អ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យចំនួន ២៩% បានបង្ហាញទស្សនៈរបស់ខ្លួនក្នុងការគាំទ្រចំពោះលោក Biden  ខណៈពេលដែលបេក្ខជនជាបន្ទាប់នោះគឺសមាជិកព្រឹទ្ធសភាឯករាជ្យរបស់រដ្ឋ  Vermont លោក  Bernie Sanders និងសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts លោកស្រី   Elizabeth Warren គ្រាន់តែដណ្តើមបានសម្លែងគាំទ្រជាលំដាប់លំដោយគឺ ១៥% និង ១៤% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ